កងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃុំខ្លួនបុរសម្នាក់តាមដីកា របស់សាលាឧទ្ធរណ៍
BREAKING NEWS
Search

កងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃុំខ្លួនបុរសម្នាក់តាមដីកា របស់សាលាឧទ្ធរណ៍

ភ្នំពេញ ៖ ការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០ នេះ បានឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន របស់លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ តាមសាលដីកាលេខ៥៤ក្រ៣”ឃ”ចុះថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៩ របស់សភាស៊ើបសួរ សាលាឧទ្ធរណ៍។

ជនត្រូវចោទរូបនេះមានឈ្មោះ រ៉ឹប ណារិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ទីកន្លែងកំណើតភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៥១បេ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ. ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្នុងរបងផ្ទះលេខ១៩៤ ផ្លូវបេតុង ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទ៖មករា

ចុចអាន៖ កម្ពុជាលុបចោល​បម្រាម​​ មិន​ឱ្យជន​បរទេស​៦ ប្រទេសចូល​កម្ពុជា​