BREAKING NEWS
Search

កងរាជអាវុធហត្ថ​ ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ

កំពង់ឆ្នាំង ៖ ប្តី​ប្រពន្ធ​២​នាក់​ ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​ពី​បទ​ចែកចាយ​នឹង​ប្រើ​ប្រាស់​គ្រឿងញៀន​។ ករណី​បង្ក្រាប ៩និង៣០នាទី​ ថ្ងៃទី១៩ ខែឧសភា​នៅក្នុង​ក្រុង​កំពង់ឆ្នាំង។

លោក​និល ប៊ុនធឿន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ ជា​អ្នកដឹកនាំ​កម្លាំង​បង្ក្រាប​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​នេះ​មាន ១.​ឈ្មោះ​បូ សុឃៀង ភេទ​ប្រុស អាយុ៣៦​ឆ្នាំ​(​ប្តី​)​។ ២.​ឈ្មោះ​សុខ ម៉ា​ឡា ភេទ​ស្រី អាយុ៣១​ឆ្នាំ​(​ប្រពន្ធ​)​។

អ្នក​ទាំងពីរ​រស់នៅ​ភូមិ​កណ្តាល​.​សង្កាត់​កំពង់ឆ្នាំង​.​ក្រុង​កំពង់ឆ្នាំង​.​ខេត្តកំពង់ឆ្នាំង​។ នៅក្នុង​ករណី​បង្ក្រាប​នេះ​ សមត្ថកិច្ច​ដកហូត​រួមមាន​វត្ថុតាង ១.​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​ម៉ា​ទឹកកក​ចំនួន​០៣​កញ្ចប់​ទម្ងន់​១២.០៥​ក្រាម និង​សម្ភារៈ​ប្រើប្រាស់​វេច​ខ្ចប់​មួយចំនួន​ទៀតផង​។ ២.​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​០១​គ្រឿង​។ ៣.​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​។

ជនសង្ស័យ​ទាំងពីរ​នាក់​ប្តីប្រពន្ធ រួម​នឹង​វត្ថុ​តាង​ខាងលើ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២០​ខែឧសភា ឆ្នាំ ២០២០​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕
ឈៀង ថា​រិ​ទ្ធ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114