ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ទទួល​បាន​មេដាយមាស​១ ប្រាក់​៣ សំរិទ្ធ ៩ ពី​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣០ នៅ​ប្រទេស​ហ្វីលីពីន

ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣០​នៅ​ប្រ ទេស​ហ្វីលីពីន គិត​ត្រឹម​រសៀល​ថ្ងៃទី​០២ ​ខែធ្នូ​ ឆ្នាំ២០១៩​នេះ កម្ពុជា​ទទួល​បាន​មេដាយ​មាស​១ ប្រាក់ ៣ និង​សំរឹទ្ធ​៩​ហើយ រួមមាន ប្រភេទ​កីឡា​ល្បុក្កតោ​Anis កម្ពុជា​ទទួល​បាន​មេដាយ មាស​១ ប្រាក់ ២ និង​មេដាយ​សំរឹទ្ធ ៩ កីឡា​សីដក់​បាន​មេដាយប្រាក់​១។

មេដាយ​មាស គឺ​បាន​ដោយ​កីឡាករ យ៉ង់ ម៉េង​លី ប្រកួត​លើ​វិញ្ញាសា​ដំបង​ខ្លី Arnis Padded Stick ទម្ងន់ ៦០-៦៥ គីឡូក្រាម ហើយ​មេដាយ​ប្រាក់​៣​ទៀត បាន​លើ​វិញ្ញាសា​ល្បុកតោ​Anis ០២ និង កីឡា​សីដក់ ១។

មេដាយសំរិទ្ធ​៩ ភាគច្រើន​គឺ​បាន​លើ​កីឡា​ល្បុកតោ​Anis ។ គិត​មកដល់​ល្ងាច​ថ្ងៃទី​២​ធ្នូ​នេះ កម្ពុជា​ថិ​ត​នៅ​លំដាប់​លេខ​រៀង​ទី​៧ ក្នុង​តារាង​មេដាយ​បណ្តោះអាសន្ន ដែលមាន​១១​ប្រទេស​ចូលរួម ដោយ​ឈរលើ​មី​យ៉ាន់​ម៉ា ប្រ៊ុយណេ ឡាវ​និង​ទី​ម័​រ​ខាងកើត​។

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃទី ០២ ឈាន​ចូល​ថ្ងៃ​ទី​០៣ ​ខែធ្នូ ​ឆ្នាំ២០១៩​នេះ ក្រុម​ប្រតិភូ​កីឡា​ចំនួន ៨ ប្រភេទ​កីឡា ដែលមាន​ចំនួន​៦៥​នាក់ បាន​បន្ត​ចាក​ចេញពី​កម្ពុជា ទៅ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣០ នៅ​ប្រទេស​ហ្វីលីពីន នេះ​ជា​ការ​ចាកចេញ​ជើង​ទី ៧ ហើយ​របស់​ក្រុម​ប្រតិភូ​កីឡា​កម្ពុជា ក្នុងចំណោម​ប្រភេទ​កីឡា​ចំនួន ៣១ ដែល​កម្ពុជា​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣០ នៅ​ប្រទេស​ហ្វីលីពីន ក្រោយ​ពេលដែល​កីឡា​ចំនួន​២០​ប្រភេទ បាន​ចាកចេញ​ការ​តាំងពី​ថ្ងៃ​ទី​២៣ រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​កន្លងទៅនេះ​។

៨​ប្រភេទ​កីឡា ដែល​ចេញទៅ​យប់​ថ្ងៃទី​០២ ឈាន​ចូល​ថ្ងៃទី ០៣​ធ្នូ​នេះ រួមមាន​ប្រភេទ​កីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាវាយកូនគោល កីឡា​យូ​ដូ កីឡា​ប្រដាល់សកល កីឡាបាល់បោះ កី​ឡាអេ​ឡិច​ត្រូ​និ​ច​( E-sport និង​កីឡា​ហុក​គី (Hockey)៕
វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114