BREAKING NEWS
Search

កម្ពុជា​នឹង​ប្រារព្ធ​ទិវា​កម្ពុជា​២០២០ ដើម្បី​ផ្សព្វផ្សាយ​ពី​សិល្បៈ វប្បធម៌ អរិយធម៌ ទេសចរណ៍ ម្ហូបអាហារ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​

​ភ្នំពេញ​ ៖ ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូនដំណឹង​ដល់ សាធារណៈ​ជន​ទូទៅ​ឲ្យ​បាន ដឹង​ថា គណៈកម្មការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម សហការ​ជាមួយ​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ជប៉ុន នឹង​រៀបចំ ទិវា​កម្ពុជា​២០២០ (Cambodia Festival 2020) ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​០៣-០៤ ខែឧសភា ឆ្នាំ​២០២០ នៅ​ទី​តូ​ក្យូ ប្រទេស​ជប៉ុន ។​

ក្រសួង​បន្តថា គោលបំណង​នៃ​ការរៀបចំ​ទិវា​កម្ពុ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​សិល្បៈ វប្បធម៌ អរិយធម៌ ទេសចរណ៍ ម្ហូបអាហារ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន រួម​ទាំង​មានការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​ផង​ដែរ​ដើម្បី​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​ទាក់ទាញ​ទេសចរណ៍​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​។

ក្នុង​ឱកាស​នេះ ក្រសួងពាណិជ្ជកម្ម សូម​អញ្ជើញ​លោក លោកស្រី​ជា ពាណិជ្ជករ សេវាករ ផលិតករ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន សហគ្រាស ដែល​មាន​ចំណាប់អារម្មណ៍ និង​បំណង​ទៅ​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​សេវាកម្ម​របស់​ខ្លួន ឬ​មាន​គម្រោង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​ព្រឹត្តិការណ៍​ខាងលើ សូម​ទំនាក់ទំនង និង​បំពេញបែបបទ នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ពាក្យ​ស្នើ​សុំ​ចូលរួម និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត ដល់​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២០ ជា​កំណត់ (​បញ្ជាក់​៖​ក្រសួងពាណិជ្ជកម្ម សូម​រក្សា​សិទ្ធិ​ផ្តល់​អាទិភាព​ជូន​អ្នក​ដែល​បាន​មក​ដាក់ពាក្យ​មុន​)​។​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រសួងពាណិជ្ជកម្ម ដែល​មាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី​ពីរ នៃ​អគារ​ទីស្តី​ការ​ក្រសួង​ពាណិជ្ជកម្ម អាសយដ្ឋាន​៖ ដីឡូត៍​លេខ ១៩-៦១ មហាវិថី​សហព័ន្ធរុស្ស៊ី ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទាក់ទង​៖ ០១២ ៦០០ ៧៧៨ ឬ ០១២ ៧៧៧ ៩៥៩ ឬ ០៨១ ៩១១ ១០១ អាសយដ្ឋាន​អ៊ី​ម៉ែ​ល​៖ cheaputhea@yahoo.com / veasna_mao@yahoo.com/ sanphirun1977@gmail.com​៕

អត្ថបទ៖ ឌួង​វិ​រះ​ជ័យ​