កម្ពុជា​ប្រកាស​រក​ឃើញ​អ្នក​ផ្ទុក Covid-19 ២ នាក់​បន្ថែម​ទៀតនៅខេត្តព្រះសីហនុ

កម្ពុជា​ប្រកាសរក​ឃើញ​​អ្នកឆ្លង​ Covid-19 ២ នាក់បន្ថែម​ទៀតនៅខេត្តព្រះសីហនុ ធ្វើ​ឱ្យ​ចំនួន​អ្នកឆ្លង​កើន​ឡើង ៩៣ នាក់ ។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងឱកាស​​ជួបជុំ ជាមួយនឹងក្រុម​គ្រូពេទ្យ​នៅវិមានសន្តិភាពព្រឹកថ្ងៃទី​២៥ ខែមីនា។

អភិបាល​ខេត្តព្រះសីហនុ បាន​រាយការណ៍ជូនសម្តេច​ ទាក់ទងនឹង​ករណីថ្មី​នេះ លើ​ជនជាតិបារាំង​ ដែល​គិតត្រឹម​ព្រឹក​ថ្ងៃទី២៥ ខែមីនា​នេះ​អ្នក​ឆ្លង​Covid-19 បានកើន​ឡើង​ដល់ ៩៣នាក់ បាន​ជាសះស្បើយ ៦ នាក់៕