កម្ពុជា​ព្យាបាលអ្នក​​ឆ្លង Covid-19 ជាសះស្បើយ ៥០នាក់ ខណៈពីរថ្ងៃ​ជាប់​គ្នា​គ្មានអ្នកឆ្លងថ្មី​ទេ​

កម្ពុជា​បានព្យាបាល​អ្នកឆ្លង​ Covid-19 ឱ្យ​ជាសះស្បើយកើន​ឡើង​ ៥០នាក់​ គិតត្រឹម​ព្រឹក​ថ្ងៃទី ៥ ខែមេសានេះ ខណៈ​អ្នកនៅ​សម្រាកព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមាន​ចំនួ​ន ៦៤ នាក់។ នេះបើយោងតាម​របាយការណ៍របស់​ក្រសួង​សុខាភិបាល​​។

អ្នក​ជាសះស្បើយ​ថ្ងៃ​នេះគឺជា​​ជនជាតិម៉ាឡេស៊ីអាយុ ៦២ ឆ្នាំ​ ជាក្រុម​​មក​ធ្វើ​ការងារ​សាសនា​​ ស្នាក់​នៅ​ស្រុក​កងមាស​ ខេត្តកំពង់​ចាម និងធ្វើតេសអវិជ្ជមានចំនួន​ពីរ​លើក​​ ទើប​អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ​ខេត្តកំពង់ចាម​។ ដូច្នេះ​អ្នក​ឆ្លង Covid-19 ទាំងអ្នក​ព្យាបាលជា និង​មិន​ទាន់​ជាសះស្បើយ​មាន​ចំនួ​ន ១១៤នាក់​៕