ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា មានមោទនភាពប្រារព្ធទិវាឯករាជ្យជាតិលើកទី៦៦ យ៉ាងត្រដែតត្រដឹម

ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៦ យ៉ាងអ៊ឹកអធិកអធមក្រោមទង់សន្តិភាព និងអភិឌ្ឍន៍គួរជាទីមោទនៈ។

រាជរដ្ឋាភិបាលកម្ពុជា គឺ​ជា​ម្លប់ដ៏ត្រជាក់និងធានា​នូវ​កិត្យានុភាព វឌ្ឍនភាព ការអភិវឌ្ឍន៍ ដែល​ពលរដ្ឋទាំងក្រុង និងស្រែកំពុង​សាទរ។
ជយោ! ព្រោះរាជាណាចក្រកម្ពុជា!
ជយោ! ទិវាឯករាជ្យជាតិលើកទី៦៦!
ជយោ!​សន្តិភាព​និងអភិវឌ្ឍន៍!