ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ​បន្ត​រកបាន​មេដាយ​សំរឹទ្ធ​២​គ្រឿង​បន្ថែម លើ​ប្រភេទ​កីឡា​ប្រពៃណី​ម្ចាស់ផ្ទះ​ហ្វីលីពីន Arnis

កម្ពុជា ​បន្ត​រក​បាន​មេដាយ​សំរឹទ្ធ​២​គ្រឿង​បន្ថែម លើ​ប្រភេទ​កីឡា​ប្រពៃណី​ម្ចាស់ផ្ទះ ហ្វីលីពីន Arnis​ នៃ​ស៊ី​ហ្គេម ២០១៩។

មេដាយ​សំរឹទ្ធ​បន្ថែម​២​គ្រឿង លើ​កីឡា Arnis រកបាន​ដោយ​កីឡាករ ឆេ​ម សីឡា និង ​កីឡា​ការិនី អេង ស៊ូ​ម៉ា​ឡា Non Traditional Open Weapon, Traditional Open Weapon។

តាម​ប្រភព​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​កីឡា​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​១២​និង​៣០​នាទី ​ថ្ងៃទី​០៣​ធ្នូ នេះ កម្ពុជា​ ទទួលបាន​មេដាយមាស​០១ ប្រាក់​០៣ សំរឹទ្ធ​១៥ សរុប ១៩ គ្រឿង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114