កម្មករ កម្មការិនី រោងចក្រវូណាមី ស្រុកបាទី នៅតែបន្តដួលសន្លប់ជិត៥០នាក់បន្ថែមទៀត
BREAKING NEWS
Search

កម្មករ កម្មការិនី រោងចក្រវូណាមី ស្រុកបាទី នៅតែបន្តដួលសន្លប់ជិត៥០នាក់បន្ថែមទៀត

ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នេះកម្មក កម្មការិនី នៅរោងចក្រវូណាមី ស្រុកបាទីបន្តដួលសន្លប់៤៥នាក់បន្តទៀត បន្ទាប់ពីរោងចក្រនូវតែបើកឲ្យកម្មករចូលធ្វើការជាធម្មតាក្រោយមានការដួលសន្លប់កាលពីម្សិលមិញជិត៤០នាក់ ។

លោក ភួន ឈីម អភិបាលស្រុកបាទី បានឲ្យដឹងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កម្មករ កម្មការនី នៅរោងចក្រ វូណាមី ស្ថិតនៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ បានដួលសន្លប់ដោយពុំដឹងមូលហេតុច្បាស់លាស់ តែលោកសន្និដ្ឋានថា អាចមកពីការឃើញគ្នាសន្លប់ ទើបភ័យក៏ដួលសន្លប់តៗគ្នាតែម្តងទៅ។
លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានបញ្ជាក់ថា មូលហេតុដំបូងមានកម្មការិនីមានផ្ទៃពោះម្នាក់មានអាការៈទន់ដៃទន់ជេីង កម្មករនៅជិតខាងក៏សែងចេញ ពេលនោះកម្មករដទៃទៀតបានឃេីញមានការភិតភ័យក៏ចាប់ផ្តេីមដួលសន្លប់ជាបន្តបន្ទាប់គ្នា។

លោកប្រធានមន្ទីរបានបន្តថា មន្រ្តីជំនាញ រួមជាមួយនឹងអាជ្ញាធរដែនដីបានទៅពិនិត្យកន្លែងកេីតហេតុ និងពិនិត្យបរិស្ថានកន្លែងធ្វេីការ បរិស្ថានជំុវិញក្រុមហ៊ុន ឃេីញថាមិនមានអ្វីគួរកត់សម្គាល់ទេ លេីកលែងតែផ្លិតទឹក បានពិនិត្យឃេីញ ថាកខ្វក់ខ្លាំង មានធូលីច្រេីន ដែលមិនអាចឲ្យខ្យល់បរិសុទ្ធចេញចូលបាន។ ប៉ុន្តែក្រុមការងារបានណែនាំដល់ រោងចក្រ ឲ្យរៀបចំសម្អាតឡើងវិញរួចហើយ​។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ កម្មករ កម្មការិនីដែលដួលសន្លប់បានកើនឡើងដល់៨២នាក់ហើយ៕


អត្ថបទ៖វីរៈ