កម្រ​ណាស់!​ ពិធី​ការិនី​សាលាក្ដី​ខ្មែរក្រហម ​រើស​បាន​លុយ​១៣០០​ដុល្លារ ​បែរជា​ប្រកាស​រក​ម្ចាស់​ដើម​វិញ
BREAKING NEWS
Search

កម្រ​ណាស់!​ ពិធី​ការិនី​សាលាក្ដី​ខ្មែរក្រហម ​រើស​បាន​លុយ​១៣០០​ដុល្លារ ​បែរជា​ប្រកាស​រក​ម្ចាស់​ដើម​វិញ

ភ្នំពេញ​ ៖​​ ជា​រឿង​ដែល​គួរ​ឲ្យ​ស្ងើច​សរសើរ​ខ្លាំងណាស់​ ខណៈដែល​ពិធី​ការិនី​សាលាក្តី​ខ្មែរក្រហម ​និង​ជា​ថៅកែ​ផ្ទះសំណាក់ The Share Phnom Penh Hotel ឈ្មោះ រ័ត្ន និមល ដែល​រើស​បាន​លុយ​ចំនួន​១៣០០​ដុល្លារ​ពី​ភ្ញៀវ​ ​ ​បែរជា​ចេញមុខ​ប្រកាស​រក​ម្ចាស់​លុយ​វិញ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​តារា​ប្រុស​រូប​សង្ហា​លោក អ៊ឹម ជីវ៉ា។

បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់ថា ពិធី​ការិនី​សាលាក្តី​ខ្មែរក្រហម​ក្នុង​កម្មវិធី​ប្រឈមមុខ​នឹង​យុត្តិធម៌​របស់​ផលិតកម្ម​ខ្មែរ​មេគង្គ​និយាយ​អំពី​សាលាក្តី​ខ្មែរក្រហម​ និង​ជា​ម្ចាស់ផ្ទះ​សំណាក់ The Share Phnom Penh Hotel​ បាន​រើស​បាន​លុយ​ភ្ញៀវ​ចំនួន​១៣០០​ដុល្លារ ដែល​ភ្ញៀវ​ភ្លេច​ក្នុង​សណ្ឋាគារ​។​ ប៉ុន្តែ​ក្រោយពី​អ្នកនាង​ដឹងថា ​ម្ចាស់​លុយ​បាន​ចេញទៅ​បាត់​ និង​គិត​ថា ខ្លួន​ជា​មនុស្ស​អ្នកធ្វើ​បុណ្យទាន​មិន​លោភលន់​ចង់បាន​របស់​អ្នកដទៃ ​ក៏បាន​សម្រេច​ចិត្ត​ឲ្យ​បុគ្គលិក​របស់ខ្លួន​ទាក់ទង​រក​ភ្ញៀវ​ដើម្បី​មក​ទទួល​យកលុយ​វិញ​ តែដោយសារ​ទាក់ទង​មិនទាន់បាន​ដូច្នេះហើយ​អ្នកនាង​បានប្រកាស​រក​ម្ចាស់​លុយ​ដែលជា​ភ្ញៀវ​មក​ទទួលយក​វិញ​ឬ​អាច​ទាកទង​មក​សណ្ឋាគារ​ផ្ទាល់​។

លោក អ៊ឹម ជីវ៉ា បាន​និយាយទៀតថា ពិធីការិនី​រូបនេះ​បាន​និយាយថា​កាលពី​០៥​ថ្ងៃ​កន្លងទៅ​ មាន​ភ្ញៀវ​ឈ្មោះ MUNG YEUNG ជនជាតិ​ចិន​បានមក​ស្នាក់នៅ​​ ​សណ្ឋាគារ​ខ្លួន​ចាប់ពី​ថ្ងៃទី ​១៧ ខែ​មករា ឆ្នាំ​២០១៧ ​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧ ហើយ​គាត់​ក៏បាន ​check out ទើប​ដឹង​ថា​បាត់​ទឹកប្រាក់​នៅផ្ទះ​សំណាក់ The Share Phnom Penh Hostel ចំនួន​១៣០០​ដុល្លារ។ ដូច្នេះ​ហើយ​ តាងនាម​ឲ្យ​នាង​ខ្ញុំ រ័ត្ន និមល​ ជា​ម្ចាស់​អាជីវកម្ម​ផ្ទះ​សំណាក់​The Share Phnom Penh Hostel ដែល​មាន​ទីតាំង​ផ្ទះ​លេខ​១៩ ផ្លូវ ១៨៧ សង្កាត់​ជ័យជំនះ​ ខណ្ឌ​​ដូនពេញ សូម​ប្រកាស​ថា នាង​ខ្ញុំ​បាន​រក​ឃើញ​ទឹកប្រាក់​ចំនួន​១៣០០​ដុល្លារ​​អាមេរិក​ហើយ​ដែលជា​កម្ម​សិទ្ធិ​របស់​ឈ្មោះ MUNG YEUNG ជនជាតិ ចិន​។​

នៅ​ថ្ងៃ​ទី​២៤​ ខែ​មករា ឆ្នាំ​២០១៧ ដោយមាន​ភ្ញៀវ​ជនជាតិ រុស្សី​ម្នាក់​ ឈ្មោះ​DENIS TIMKO ​បាន​រក​ឃើញ​ទឹកប្រាក់​ចំនួន​១៣០០​ដុល្លារ នៅ​ក្រោម​គ្រែ​របស់​គាត់​មុន​ពេល​ ដែល​គាត់​ត្រៀម​នឹង​ចាកចេញ​Check out ពី​បន្ទប់​ស្នាក់នៅ។ លោក​បាន​ឲ្យ​រកមើល​របស់​ក្រែង​មាន​ជ្រុះ​នៅ​ក្រោម​គ្រែ ​តែ​ចៃដន្យ​ បាន​ប្រទះឃើញ​លុយ​ចង​កៅស៊ូ​មួយ​ដុំ ហើយ​បាន​ប្រគល់​មក​កាន់​នាង​ខ្ញុំ​រក្សាទុក​ដើម្បី​រង់ចាំ​ម្ចាស់​ដើម​មក​ទទួលយក​វិញ។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​តាមរយៈ​ការ​ស្រង់​សម្ដី​របស់​ម្ចាស់ផ្ទះ​សំណាក់​ និង​ជា​ពិធី​ការិនី​អ្នកនាង រ័ត្ន និមល៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114