BREAKING NEWS
Search

កម្លាំង​ល្បាត​ស្ទាក់​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់ លួច​ដាក់​អន្លាក់​ចាប់​សត្វព្រៃ

ឧ​ត្ត​រ​មានជ័យ​ ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​អូរ​អំបិល បាន​សហការ​ជាមួយ​កម្លាំង​ល្បាត​ប្រចាំ​នៅ​ស្នាក់ការ អង្គការ​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា និង​អនុរក្ស​សត្វ​ដំរី បាន​ចុះ​ល្បាត​ចាប់ពី​ចំណុច​ប៉ុស្តិ៍​អូរ​កូនតឹង​ដល់​ចំណុច​ប៉ុស្តិ៍​កប់​គង​បាន​ប្រទះឃើញ​ជនសង្ស័យ​ពីរ​នាក់ ​ដាក់​អន្ទាក់​ចាប់​សត្វ (​ជ្រូកព្រៃ​) ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​-​ទេព មន្ត្រី​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ស្នាក់​ការ​អូរ​អំបិល នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​និង​បាន​បញ្ជូនមក​មន្ទីរ​បរិស្ថាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​ច្បាប់​ស្តីពី​តំបន់​ការពារ​ធនធានធម្មជាតិ​។

ជនសង្ស័យ​ទាំងពីរ​មានឈ្មោះ និង​អាស័យដ្ឋាន​ដូចខាងក្រោម​៖ ១-​ឈ្មោះ សួង សាក់ ភេទ​ប្រុស អាយុ​២៤ឆ្នាំ រស់នៅ​ក្នុងភូមិ ត្រាំសសរ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប។ ២-​ឈ្មោះ វ៉ន វៀង ភេទ​ប្រុស អាយុ២៣​ឆ្នាំ រស់នៅ​ភូមិត្រាំសសរ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​៕
ចាន់ ធី

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114