ករណីឆេះខ្សែលើបង្គោលអគ្គិសនី បណ្តាល​មក​ពី​មូលហេតុអ្វី?
BREAKING NEWS
Search

ករណីឆេះខ្សែលើបង្គោលអគ្គិសនី បណ្តាល​មក​ពី​មូលហេតុអ្វី?

មួយរយៈឃើញ​ឧស្សាហ៍ មាន​ការ​ផ្ទុះសេចរន្តឆាប់ឆេះបង្គោលភ្លើង តើនេះបណ្តាលមកពីបច្ចេកទេសឬ​យ៉ាងណា?

មន្រ្តី​អគ្គិសនីមួយ​រូប​​បាន​ពន្យល់​ថា តាមការស្រាវជ្រាវរបស់អគ្គិសនីកម្ពុជា ឃើញថា 80% គឺបណ្តាលមកពីសំណុំប្រព័ន្ធខ្សែកាបអុបទិក ខ្សែកាបទូរទស្សន៍ ខ្សែកាបទូរស័ព្ទ ដែលប្រទាក់ពីលើបង្គោលអគ្គិសនី។

នៅក្នុងខ្សែកាបផ្សេងៗវាបញ្ជូនទិន្ន័យតាមរយៈស៊ីញ៉ាល់ដែលមានមុខងារដូចទៅនឹងចរន្តអគ្គិសនី រឺដែនអេឡិចត្រូម៉ាញ៉េទិចដែរ ដូច្នេះនៅពេលដែលស៊ីញ៉ាល់កើនឡើងនៅក្នុងខ្សែកាបអុបទិក វានឹងធ្វើឲ្យខ្សែឡើងក្ដៅ បន្ទាប់មកក៏រលាយអ៊ីសូឡង់ និងបង្កើតឲ្យមានការឆ្លងចរន្តអគ្គិសនី។

មន្រ្តី​រូប​នេះ​បាន​បន្ត​ថា កន្លង​ទៅ​អគ្គិសនី​កម្ពុជាធ្លាប់​ចេញ​សេចក្តីជូនដំណឹង ដើម្បីឲ្យក្រុមហ៊ុន ខ្សែកាបអុបទិក ខ្សែកាបទូរទស្សន៍ ខ្សែកាបទូរស័ព្ទ ទាំងអស់ រុះរើខ្សែ ដែលមិនប្រើប្រាស់ កាត់ចេញពីបង្គោលអគ្គិសនី។

តាម​ការ​អះអាង​របស់​មន្រ្តី​រូប​នេះ​ ករណី​ឆេះ​ខ្សែ​ភ្លើង​គឺ​កើត​ឡើង​ដោយ​យថាហេតុ មិនមែន​បណ្តាល​មក​ពី​បញ្ហា​បច្ចេកទេសរបស់​អគ្គិសនី​កម្ពុជា​នោះទេ គឺ​បញ្ហា​របស់​ក្រុមរបស់ក្រុមហ៊ុនខ្សែកាបទាំងអស់នោះដែលខ្វះគុណភាព និងបច្ចេកទេសបានត្រឹមត្រូវ៕

អត្ថបទ៖ ដីក្រហម