ករណីព្យួរការងារ​ កម្មកររោងចក្រនឹងទទួល​បាន​ថវិកា ៧០ដុល្លារ​អាមេរិក

ករណី​ព្យួរ​ការងារ​កម្មករកម្មការិនី​ នៅ​រោងចក្រ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង នឹង​ទទួល​បាន​​ប្រាក់ឧបត្ថម្ភ ៧០ ដុល្លារ ក្នុង​ម្នាក់ ។ នេះ​បើ​តាម​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា​ បាន​​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ។

សម្ដេច​បាន​បន្ថែម​ថា ដោយសារ​ថៅ​កែ​រោងចក្រ​មិន​មាន​លទ្ធភាព រដ្ឋ​ត្រូវ​ចេញ​ថវិកា ៤០ ដុល្លារ និង​ភាគី​ថៅកែ​រោងចក្រ​ចេញ​ ៣០ ដុល្លារ សរុប​កម្មករ​ម្នាក់​នឹង​ទទួល​បាន​ ៧០ ដុល្លារ ក្នុង​ករណី​រោងចក្រ​ព្យួរ​ការងារ​។

ខាង​រោងចក្រ​រត់​អត់​រួច សមាគម​រោងចក្រ​បាន​​លើក​សំណើ​​មក​រដ្ឋាភិបាល​។ដូច្នេះ​កម្មករ ម្នាក់​ទទួល​បាន​ត្រឹម ៧០ដុល្លារ​ទេ ដែល​នេះ​ជា​ជំនួយ​សង្គម ក្នុង​ស្ថានភាព​ព្យួរ​ការងារ​។ សម្ដេច​បន្ថែម​៕