BREAKING NEWS
Search

ករណី​ឆេះ​ផ្ទះ​១៥​ខ្នង​នៅ​ទួល​សង្កែ រក​ឃើញ​សព​ស្ត្រី​ម្នាក់​​ ស្លាប់​យ៉ាង​សង្វេគ

ភ្នំពេញ ​៖ ​ករណី​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​១៥​ខ្នង ស្មើនឹង​៨០​បន្ទប់​ជួល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​តាម​អតីត​ផ្លូវ​រថភ្លើង​ចាស់ ស្ថិត​ក្នុង​ក្រុម​១ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ​នោះ, ​ ត្រូបានគេ​រក​ឃើញ​សព​ស្ត្រី​ម្នាក់​ ស្លាប់នៅ​ក្នុង​ហេតុការណ៍​នេះ។

សេចក្ដីរាយការណ៍​ បាន​ឲ្យ​ដឹង​ នៅ​មុន​នេះ​បន្តិច​ថា ក្រោយ​អគ្គិភ័យ​នេះ ត្រូវ​បាន​​​រលត់​ទាំងស្រុង ក្រោម​ការ​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤៣​គ្រឿង​នោះ, ម្ចាស់ផ្ទះជួល ក៏បាន​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​វ័យ​ប្រមាណ​ជាង​៣០ សល់​តែ​គ្រោង​ឆ្អឹង និង​លលាដ៍ក្បាល កប់​នៅ​ក្នុង​គំនរ​ផេះផង់​នេះ។

ក្រោយ​ការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ , សមត្ថកិច្ច ​បាន​បញ្ជាក់​ថា ជនរងគ្រោះ​ មាន​​ឈ្មោះ​ស្រី មុំ អាយុ​៣៦​ឆ្នាំ ​ហើយ​ទើបតែ​​​​​ប្រទះ​ឃើញ​នៅ​មុន​នេះ​បន្តិច ​ខណៈ​ម្ចាស់​ផ្ទះ​ជួល​រើ​ស័ង្កសី ​ក្រោយ​អគ្គិភ័យ​លេប​ត្របាក់​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114