កាកបាទក្រហម​ខេត្តកំពង់ឆ្នាំ ចុះ​​ចែក​អំណោយ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ ​៣៣​ គ្រួសារ

កំពង់ឆ្នាំង ៖ អំណោយ​ជា​ស្បៀង ​និង​សម្ភារៈ​ប្រើប្រាស់​របស់​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្ត​កំពង់​ឆ្នាំង ត្រូវ​បាន ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​កិត្តិ​ ស យ ​ស និង ​លោក​អម សុភា ប្រធាន​គណៈកម្មា​ធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​ នាំយកទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣៣​គ្រួសារ នៅ​ជល​ជ​គិរី កាលពី​រសៀល​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២០​។

លោក​ហៃ មនោ​រម្យ អភិបាលស្រុក​ជល​គិរី បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ទាំង​៣៣​គ្រួសារ​នេះ មកពី​ភូមិ​កំពង់​អុស ភូមិ​ព្រែក​ឆ្តោ ភូមិ​កៀន​តា​ម៉ា និង​ភូមិ​ថ្មី គឺជា​គ្រួសារ​ដែល​ងាយ​រងគ្រោះ ជួប​ការ​លំបាក​ខ្វះ​ខាត ក្នុងអំឡុងពេល​ដែល​នៅលើ​សកលលោក​ជួប​បញ្ហា​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩​។​

អំណោយ​របស់​កាកបាទក្រហម​ដែល​ត្រូវ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នា​ពេល​នោះ ​ក្នុង​មួ​យ​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម ​,​មី​១​កេះ ​, ត្រីខ​១​យួរ​ , ឃី​ត​១​កញ្ចប់ (​មុង១ ភួយ​១ ក្រមា១ សារុង១) និង ថវិកា​មួយចំនួន។

ក្នុង​ឱកាស​នោះ​ដែរ ​ឯកឧត្ដម​ប្រធាន​កិត្តិយស​សាខា ​ក៏បាន​ប្រគេន​នូវ​ទេយ្យទាន​មួយ​ចំនួន​ដល់​ព្រះ​សង្ឃ​ដែល​គង់​ក្នុង​វត្ត​កំពង់អុស មាន​អង្ករ​៥០​គីឡូក្រាម​ , មី​២​កេះ​, ត្រីខ​២​យួរ​ ,​និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​៕
អត្ថបទ ៖ ឧ​ត្ត​រ៉ា​

សូមចុចអាន ៖ លោកយាយ​ពិការ​អាយុ​៩៦​ឆ្នាំ ​ទទួល​អំណោយ​ពី​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ជា​លើក​ទី​៣




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114