ពេលនេះ កាន់​តែក្តៅ ដាក់បទបញ្ជា​ ​វែកមុខរកជនល្មើសសម្លាប់​សត្វ​ទន្សោង​​ឲ្យ​ខាន​តែ​បាន
BREAKING NEWS
Search

ពេលនេះ កាន់​តែក្តៅ ដាក់បទបញ្ជា​ ​វែកមុខរកជនល្មើសសម្លាប់​សត្វ​ទន្សោង​​ឲ្យ​ខាន​តែ​បាន

ខេត្តមណ្ឌលគិរីៈ សត្វទន្សោងញីចំនួន២ក្បាលត្រូវបានជនល្មើស បាញ់សម្លាប់នាពេលថ្មីៗកន្លងមកនេះនៅក្នុងដែនជំរកសត្វព្រៃភ្នំព្រេច។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានដាក់បទបញ្ជាយ៉ាងដាច់ណាត់ចំពោះអង្គភាពមានសត្ថកិច្ចទូទាំងខេត្តមណ្ឌលគិរីនិងមន្រ្តីជំនាញផងដែរត្រូវតែចុះទៅធ្វើការស្រាវជ្រាវ ហើយឈានទៅវែកមុខរកជនល្មើសឲ្យខាងតែបានដើម្បីយកមកផ្តន់ទាទោសតាមច្បាប់។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានប្រាប់អង្គភាពការសែតកម្ពុជាថ្មី ប្រចាំខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០នេះថា លោកផ្ទាល់ មន្រ្តីលោកកំពុងសហការជាមួយកងកំលាំងគ្រប់ប្រភេទចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យនិងធ្វើការនាំសត្វដែលងាប់មកកាន់ស្នាក់ការ ។

លោក ប្រធានមន្ទីរបរិស្ថានបានបញ្ជាក់ថា កំពុងមានតម្រុយពីជនល្មើសដែលបាញ់សម្លាប់សត្វទន្សោង២ក្បាលនេះហើយ។សូមជម្រាបថាៈ សត្វទន្សោងញីចំនួន២ក្បាល​ ត្រូវបានគេប្រទះឃេីញងាប់​ ក្នុងបរិវេណដីក្រុមហ៊ុន​ លឹមរ៉ូយ៉ាល់​ ដែលមានទីតាំង​ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយខ័ណ្ឌរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគិរី​ លោក​ អ៊ុំ​ វណ្ណសុភៈ​ បានឱ្យដឹងថា​ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែង បានឃើញសត្វទន្សោងញីចំនួន២ក្បាល​ បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ​ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងដែនជម្រកសត្វព្រៃ ភ្នំព្រេច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយសត្វទន្សោងនោះបានងាប់នៅក្នុងដីក្រុមហ៊ុនចំងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ៕
ដារ៉ា