ព័ត៍មានទាន់​ហេតុការណ៏
Search

ការងារ ៨ ប្រភេទ​ដែលនឹង​ស៊ីលុយធំ​នៅក្នុងរវាង​១០ឆ្នាំទៀត

តើការងារអ្វីខ្លះទៅអនាគត ដែលមានសុវត្ថិភាព​ពីស្វ័យប្រវត្តិកម្ម​ ថែមទទួលបាន​ការទូទាត់ប្រាក់កម្រៃ​ត្រឡប់មកវិញយ៉ាង​ល្អផង?
ទោះណា​ជា អនាគតនៃឌីជីថលនិងប្រព័ន្ធស្វ័យប្រវត្តិកម្ម ពិតជាកំពុង​បាននិង​ធ្វើឱ្យអន្តរាយគម្រាមកំហែង ដល់​ទីផ្សារការងារ​ទូទាំង​ពិភពលោក ប៉ុន្តែ​ថ្ងៃនេះ​ យើង​ផ្តោត​ជាមុន លើការងារដែលនឹងមានស្ថិរភាព ​ព្រមទាំង​ទទួលបានការពេញនិយមផ្តល់កម្រៃ​ខ្ពស់​រស់នៅក្នុងប្រណិតភាព។​

ទាំង ៨  នេះ​អាចថា​មិនត្រឹមតែ​ជាការងារ​ប៉ុណ្ណោះទេប៉ុន្តែអាច​នឹងធ្វើឱ្យយើង​ក្លាយជាអ្នកមានទៀត។

យើងត្រូវ​តែបង្កើន​ភាព​ឈ្លាសវៃក្នុងការពិចារណាសម្រាប់មនុស្ស​ជំនាន់ក្រោយ​យើង​លើវិស័យមួយចំនួន​ដែលកម្ពុជាថ្មី Plus មើលឃើញថា នឹង​មមារញឹក​នៅមិនដល់១០ឆ្នាំទៀត។

ទីមួយ ជំនាញ​​ផ្នែក អ្នកវិទ្យាសាស្ត្រទិន្នន័យ Big Data Scienceនិង AI artificial intelligence

អាជីព ប្រមូលទិន្នន័យនិងលទ្ធភាពទាញយកសេចក្តីសង្ខេបដែលមានអត្ថប្រយោជន៍។ អាជីពនេះក្រុមហ៊ុនទាំងអស់ត្រូវការចាំបាច់​ដើម្បីស្វែងរកព័ត៌មាន​ត្រឹមត្រូវនិងវាយតម្លៃ​លើទីផ្សារ​ជុំវិញ​ទិន្នន័យដែលផ្តល់ដោយ​ចរាចរណ៍​នានាលើ​អ៊ិនធឺរណែត។ ជំនាញនេះ​នឹងនាំមកនូវ​ទីផ្សារការងារធំទូលាយមិនថាក្នុងស្រុកនិងតំបន់​ជាមួយ​បៀរវត្សរ៍​ឬប្រាក់ម៉ោងហោចណាស់​៣០០ដុល្លារអាមេរិកក្នុងមួយ​ថ្ងៃ។

ទីពីរ ជំនាញ​ផ្នែក eSports

eSports នឹងមានទំហំវិសាលភាពពាណិជ្ជកម្មកាន់តែ​ធំដែល​ចុងក្រោយ​វានឹង​ឈរជើងជា​កីឡាផ្នែក​ប្រពៃណី​ដ៏ធំនិងរឹងមាំមួយ​។ ការប្រកួតជើងឯកពិភពលោកEsport ទូទាំង​ច្រកល្ហកនៃពិភពលោកនេះ​នឹងប្រព្រឹត្តទៅ​នៅ​លើសង្វៀន​រួមដូចដែល​ដែល FIFA World Cupបាន​ធ្វើហើយ​។  បច្ចុប្បន្ននេះ​ សាកលវិទ្យាល័យជាច្រើន​លើលោក​ បានសម្រេចចិត្ត​ផ្តល់អាហារូបករណ៍ផ្នែក​ eSports យ៉ាង​ទូលំទូលាយដល់មនុស្ស​ជំនាន់ថ្មី។ នៅកម្ពុជា​យើង យើងនៅយល់ខ្សោយពីកីឡាអនឡាញនេះ​ ហើយភាគច្រើនឪពុកម្តាយ​គិតថា ​វាជាហ្គេម​ដែលបំផ្លាញ​អនាគតក្មេង​ ប៉ុន្តែ​ហ្គេមនិង Esport ខុសគ្នា។ មិនយូរប៉ុន្មាន វានឹងក្លាយជា​ឧស្សាហកម្មកីឡា​ដែលមាន​អ្នកវិនិយោគ និងអ្នកចូលប្រកួតច្រើនជាងអ្វី​ ដែល​យើង​ធ្លាប់គិត ​ដោយសារតែ​ភាពងាយស្រួល​ នៃមធ្យោបាយ ​កំណត់​លទ្ធផល​ប្រកួត​ក៏ដូចជា ការ​ទួទាត់។

eSports ដែលជាឧស្សាហកម្មធំមួយ បាននិងកំពុងកើនឡើងនូវ​ទំហំ​ផលទុន ជាង ៥០% ពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមឆ្នាំ ២០១៩ គឺមាន​វិសាល​ភាព​ពាណិជ្ជកម្មលើទំហំ​ទឹកប្រាក់រាប់ពាន់លានដុល្លារ។

 

ទីបី អាជីព​ជាអ្នកចិត្តសាស្រ្តនិងអ្នកព្យាបាលរោគចិត្ត​

សុខភាពផ្លូវចិត្តកំពុងតែក្លាយជាប្រធានបទសំខាន់មួយហើយ​វានឹងក្លាយជា​កំពូល​តារាង​នៅឆ្នាំខាងមុខ។ ល្បឿនដ៏លឿននៃអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញយើង កំពុងធ្វើឱ្យមនុស្ស​លោក​រង​សម្ពាធ​តានតឹងជាងពេលណាៗ​ទាំងអស់។ឥទ្ធិពលអវិជ្ជមាន​តាម​តាមបណ្តាញសង្គមកាន់តែអាក្រក់ទៅ ៗ ដែលទាមទារ​អោយ​មាន​អ្នកជំនាញ​កែសំរួលវិធីសាស្រ្តមួយ​ដោះស្រាយ​សម្រាប់​បុគ្គលទន់ខ្សោយផ្លូវចិត្ត​នានា​ឱ្យកម្រិតអារម្មណ៍ធូរស្រាល​ឡើង។

បើមិនជឿ​កម្ពុជាថ្មី​ យើងអាច​ក្រឡេកមើលប្រទេស​ខាងលិចដែលដើរមុន​យើង​១០ឆ្នាំ​ដើម្បីឱ្យ​ដឹងថា​តើមាន​រឿងអ្វីខ្លះកំពុង​​កើតឡើងទាក់ទងនិងសុខភាពផ្លូវចិត្ត​?

៤២% នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកបានទទួលស្គាល់ថា​ខ្លួន​ចាំបាច់ត្រូវ​តែ​ជួបអ្នកប្រឹក្សា​យោបល់​ជាមួយ​អ្នក​ជំនាញផ្លូវចិត្ត​។ហើយទិន្នន័យនេះ ​នឹង​កើត​ឡើងនៅអាស៊ី​នាប្រាំ​ឆ្នាំ​ខាងមុខ​យ៉ាងយូរ។​គិតមើលពីចំណូល​ប្រសិនយើងមាន​អាជីព​ច្បាស់ដែលអាចជួយពួកគេបាន។

ទីបួន អ្នករចនាពិភពនិម្មិត Virtual World Designer

ASA និង A&A​នឹងចូលខ្លួន​មក​រចនាសឹងថា​គ្រប់អ្វីៗ​នៅក្នុងជីវិតរស់នៅនិងអាជីវកម្ម​ទៅអនាគត​។ចាប់ពី​អាគារ​រហូតដល់កៅអីនិងអ្វីជាច្រើន​ទៀត​លើបណ្តាញ​អនឡាញ។ បច្ចុប្បន្ននេះ​មាន​ប្រជាជន ៤,២ ពាន់លាននាក់​បានភ្ជាប់អ៊ីនធឺណិតប្រើ​ មានន័យថាពួកគេមានជីវិត​ប្រចាំ​ថ្ងៃ​ផ្សារភ្ជាប់ទៅនឹង​ពិភពឌីជីថល។

ការប្រើពិភពនិម្មិត ជាបរិយាកាសអន្តរប្រតិបត្តិការដ៏សំខាន់ កាត់ចោល​ការចំណាយ​ច្រើនម៉ោងក្នុង​ចរាចរណ៍ដើម្បីទៅប្រជុំដោយ​យើងអាចពាក់វ៉ែនតាជំនួស​និងជួបគ្នានៅការិយាល័យនិម្មិតបាន។ ពិភពនិម្មិតVirtual World Designer​គឺជាវឌ្ឍនភាពធម្មជាតិនៃបច្ចេកវិទ្យា​ហើយ​ដែលវានឹង​ចាំបាច់​ក្លាយ​ជាផ្នែកមួយនៃ​ជីវិតរបស់យើងឆាប់ជាងអ្វីដែលយើង​ព្រមជឿ។

ទី៥ អ្នកជំនាញ CyberSecurity & Private Data Brokerage

នៅពេលដែលយើងរស់នៅកាន់តែផ្ទាល់​នៅក្នុងពិភពឌីជីថល ប្រពន្ធ័សន្តិសុខ Cyber ​​នឹង​កាន់តែមានអទិភាព។បច្ចុប្បន្នពិភពលោកកំពុង​ដេញដោល​អំពីអសន្តិសុខ​ទិន្នន័យ​ដែល​យើង​ត្រូវបាន​ចាញ់ប្រៀបហ្វេសប៊ុក​ហើយ​ព័ត៌មានឯកជន​របស់យើងកំពុងត្រូវបានគ្រប់គ្រងដោយសាជីវកម្មធំ ៗ ។

ដោយ​យើង​មិនគិតដល់​អាចថាយើង​នៅល្ងង់ យើង​ទំាងអស់គ្នា​បានព្រម​បានលះបង់ទិន្នន័យ (ព័ត៌មាន​ ជីវិតឯកជន រូបផាព និង​ផ្លូវចិត្ត​)ដោយឥតគិតថ្លៃពីព្រោះយើង​គិតមិនដល់ថា​តើព័ត៌មានប្រភេទនេះ​មានតម្លៃប៉ុណ្ណា​នោះ​ទេ។ ពីអតីតកាល​ប្រព័ន្ធផ្សព្វផ្សាយសង្គម​បាន​ចំណាយប្រាក់រាប់លានដុល្លារ​ដើម្បីចាប់យកព័ត៌មានប្រភេទអស់ទាំង​នេះ​មកសិក្សា​បង្កើតទីផ្សារ​លក់របស់នានា​តម្រូវចិត្ត​មនុស្ស នេះប៉ុន្តែឥឡូវ​មនុស្សកំពុង​លះបង់វាដោយឥតគិតថ្លៃ ជាថ្នូរនឹងអនុស្សាវរីយ៍ឬការ​សើចកម្សាន្ត​។

ជាមធ្យមទិន្នន័យរបស់អតិថិជននៅអាមេរិកមានតម្លៃយ៉ាងហោចណាស់ក៏ ២៤០ ដុល្លារក្នុង​មួយឆ្នាំដែល​​ក្រុមហ៊ុនប្រភេទ​ដូចជា facebook ឬ google ចង់បាន ។​ឥឡូវ​ឈ្មួញកណ្តាលផ្នែក​ទិន្នន័យ​គឺជា​ឧស្សាហកម្មដែលមាន​ទុន​រាប់ពាន់លានដុល្លាររួចទៅហើយ គឺគេប្រើទិន្និន័យរបស់យើង​ដើម្បីមានបានខ្លួនគេ​ហើយ​យើង​ផុសអោយគេ ដោយ​ស្មគ្រ័ចិត្ត​។​

ប្រសិនបើ​១០ឆ្នាំទៅមុខ​គ្រប់គ្នា​ចង់បាន​ភាពផ្ទាល់ខ្លូនមកវិញឬការពារ​ព័ត៌មាន​ផ្ទាល់ខ្លូន​គេត្រូវការ​ជួលអ្នកជំនាញ ​CyberSecurity & Private Data Brokerage។ តម្លៃនៃអាជីពនេះ​យើង​គួរដឹងហើយ​។​

ទី៦ ឧស្សាហកម្មសិល្បៈការកម្សាន្តបច្ចេកវិទ្យា

ការកម្សាន្តគឺនៅតែមាន​ទីផ្សារ​ខ្ពស់គ្រប់ពេល។ ហេតុអ្វី? ព្រោះវាជាការកម្សាន្តដែល​គ្រប់គ្នា​រស់នៅក្នុងជីវិតដ៏​មមាញឹក​ត្រូវការ​វាឡើងៗពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ត្រូវចាំថា ការកម្សាន្តកំពុងវិវត្តរួមជាមួយ​នឹងបច្ចេកវិទ្យាដូច្នេះ​កាសែតចម្រៀង ថាស សៀវភៅ ឬ​ការបោះពុម្ពផ្សាយ​ផ្សេងៗ ជារឿង​ហួសសម័យ​។

Disney បានគិតពីអនាគត​លឿនជាងគេ។ ឧស្សាហកម្មយក្ខដ៏ទំនើបនេះបានលួច​ទិញ Pixar​Film ដែល​ជាកំពូលស្ទូឌីយោ​ធំជាងគេ​ផ្នែកគំនូរចលនា​លើលោកយើងនេះ។ យើងមើល​Incredibles 2, Frozen, Finding Dory, ដែលកុនទំាង​នេះ​រកចំណូលបានជាង ១ កោដិដុល្លារដោយ​គ្មាន​ប្រើ​តារាសម្តែង​ណាម្នាក់​ឡើយ។ Avengers ក៏ពឹងផ្អែកលើ CGI ច្រើនជាងការសម្តែង​ផ្សេងទៀត។


អាចនិយាយ​ថា​នាពេលអនាគតដ៏ខ្លីខាងមុខនេះតារាសម្តែងដែលមានប្រជាប្រិយភាពដូចជារ៉ូបឺត Downey Jr នឹង​លះបង់សិទ្ធិ ព្រម​ប្រើសំឡេង​មកលក់ដូរ ជំនួរ​អោយការសម្តែង​បច្ចុប្បន្ន ព្រោះ​ស្ទូឌីយោ​នឹងដាក់អ្នកសំដែង​នៅក្នុងខ្សែភាពយន្តបាន ​ដោយមិនចាំបាច់អោយមនុស្ស​មកចូលរួម ដោយសារពួកគេ​ថ្លៃណាស់ហើយ​មិនអាច​ធ្វើគ្រប់យ៉ាង​ដូច​ការគូរ​ឡើយ។ បើរូបមានអ្នកជំនួស​  តើម៉ាស៊ីនក្លូនសំឡេង​បានដែរទេ? អ្នកចម្រៀង​គួរតែដឹងខ្លួន។

មានតែអ្នកដឹកនាំរឿង និងអ្នកនិពន្ធប៉ុណ្ណោះដែលនឹង​រស់នៅ​ជាចិរកាលក្នុងឧស្សាហកម្មនេះ។

ទី៧ អ្នកជំនាញ​អចលនទ្រព្យ

ជាមួយ​វិ​សាលភាពមនុស្ស​ដែលឡើង​ដល់​ចំនួន ៨ កោដិនាក់ មនុស្សជាច្រើនកំពុង​ខ្វះជម្រក​ពី​ពេល​ឥឡូវទៅហើយ។ សូមក្រឡេកមើលប្រទេស​ដែលមានប្រជាជនច្រើនបំផុត​នៅលើ​ពិភពលោក​លំដាប់លេខ​២​គឺ​ចិន។ ចិន​កំពុងតែមានការរីកចម្រើននៃទំហំប្រាក់ចំណូល​ដែលទាក់ទងនឹង​សមត្ថភាព​នៃការ​ធ្វើពាណិជ្ជកម្ម​របស់ជនជាតិនេះ ដូច្នេះប្រជាជនចិន​ជាច្រើន​បាននិង​កំពុងផ្លាស់ប្តូរពីជនបទឆ្ពោះទៅរកទីក្រុង។

និន្នាការនេះក៏​ចាប់ផ្តើមឡើងគំហុក​នៅក្នុងប្រទេសឥណ្ឌ្ឌា​ ហើយយើងរំពឹងថា​នឹងមាន​ស្រដៀងគ្នា​បន្តបន្ទាប់​នៅ​ប្រទេស​តូចៗ​ដូចកម្ពុជាយើង​។ អ្វីគ្រប់យ៉ាងកំពុងរីកចម្រើន​ ហើយអចលនទ្រព្យគឺសាក្សី​សំខាន់ដែល​សម្គាល់ថា តើប្រទេសទាំងនេះកំពុងដំណើរការសេដ្ឋកិច្ចវិជ្ជមាន​ដែរអត់?

ប្រាកដថានឹងមានបច្ចេកវិទ្យាថ្មី ដែលមានប្រសិទ្ធិភាពជាងបច្ចុប្បន្ន ក្នុងការកសាងគេហដ្ឋាន​ឆ្លាតវៃ ប៉ុន្តែ ទំហំ​នៃ​តម្រូវការ​គឺធំធេងណាស់ ដែលគ្មាន​អ្នកណាហ៊ាន​ព្យាករណ៍​ថា​ ការ​អភិវឌ្ឍន៍អាចរក្សាលំនឹង ​តម្លៃ​អចលនាទ្រព្យ​បាននោះទេ។ អ្នកជំនាញ​អចលនទ្រព្យ​ពិតប្រាកដ នឹង​ក្លាយ​ជា​អ្នកមានម៉ោង​ថ្លៃ​ជាងអ្វីដែលយើងគិត។

ទី៨ ជីវវិស្វកម្មនិងវិស្វករបច្ចេកវិទ្យា អ្នក​ជំនាញផ្នែកបន្សុទ្ធបរិស្ថាន​

អ្នករាល់គ្នាមានស្មាតហ្វូន មានកុំព្យូទ័រយួរដៃ និងឈានទៅដល់មាន​ឡានប្រើ​អគ្គិសនីក្នុងអនាគត​ឆាប់ៗនេះ​ ឆាប់មែនទែន ​ប៉ុន្តែកុំភ្លេច​ថា​​ យើងកំពុងរស់នៅក្នុងពិភពនៃកាកសំណល់​ផ្លាស្ទិក ដែលកន្លងមក​យើងបានបង្កើត​វាឡើងមក ​ហើយឥឡូវនេះយើងមិនដឹងថា ត្រូវដោះស្រាយ​បែបណា​ជាមួយវា។ យើងត្រូវការសំភារៈថ្មីៗជានិច្ច​ហើយនៅពេលទំនិញទាំងនេះឡើង​ដល់ទីផ្សារ ឧស្សាហកម្មទាំងមូលនឹងត្រូវផ្លាស់ប្តូរទីតាំង ។ ​ភាពលំបាកហិនហោចនៃ​ប្រពន្ធ័​អេកូឡូហ្សី នឹងក្លាយជា​ចំណោទ​អទិភាព​សម្រាប់​ការងារ​ទៅអនាគត​។​

តើវិជ្ជាជីវៈរបស់កូនៗ​យើង​គួរ​តែប្រភេទ​ណាមួយក្នុងចំណោម​៨បែបខាងលើ?
​តើ​យើងធ្លាប់​គិតថា ការងាររបស់អ្នកនឹងត្រូវធ្វើដូចសព្វថ្ងៃនេះ រហូតទៅ?
ការផ្លាស់ប្តូរត្រូវចាប់ផ្តើម​ហើយ តោះ ​Shareអត្ថបទនេះ​ទៅ។​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114