BREAKING NEWS
Search

ការជក់បារី នាំ​ឲ្យ​បាត់បង់​ថវិកា​ដល់​ទៅ​១​ទ្រី​លាន​ដុល្លារ ហើយ​មិនយូរ​មិនឆាប់​ក៏​នឹង​សម្លាប់​មនុស្ស​ដល់​ទៅ​៨​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​

ការជក់បារី​នាំ​ឲ្យ​បាត់បង់​ថវិកា​សេដ្ឋកិច្ច​ទូទាំង​សកលលោក ដល់​ទៅ​ជាង​១​ទ្រី​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ហើយក៏​នឹង​សម្លាប់​មនុស្ស​អ្នក​ជក់បារី​ម្នាក់​ក្នុងចំណោម​៣​នាក់ បើ​គិត​ទៅដល់​ឆ្នាំ​២០៣០​ គឺ​លើស​ពី​តួលេខ​នាពេល​សព្វថ្ងៃនេះ​ទៅទៀត នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ ធ្វើឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក ហើយ​នឹង​វិទ្យាស្ថាន U.S National Cancer Institute ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​


​​ក្នុងតម្លៃ​ខាតបង់​នេះហើយ ដែល​ដាក់​ទម្ងន់​ទៅលើ​ចំណូល​សេដ្ឋកិច្ច ជាស​កល ពី​ការយក​ពន្ធដារ​លើ​ផលិតផល​ថ្នាំជក់​ដែល​អង្ក​ការ​សុខភាព​ពិភពលោក WHO ប៉ាន់​ប្រមាណ​ឃើញ​មាន​ត្រឹមតែ​ប្រមាណ ២៦៩​ប៊ី​លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០១៣-២០១៤​នោះ​។​
​ ​
មាន​អ្នក​ជក់បារី ប្រមាណ​ដល់​ទៅ​៨០​ភាគរយ រស់នៅក្នុង​បណ្តា​ប្រទេស​ដែលមាន​ចំណូល​ទាប ​និង​ចំណូល​មធ្យម​ហៅថា LMICs (Low and Middle Income Countries) នេះ​បើតាម​ការលើកឡើង​ពី ការ​សិក្សា​ស្រាវជ្រាវ​ដែល​បាន​រកឃើញ ថ្វីបើ​ប្រេ​វ៉ាឡង់ (prevalence) នៃ​ការជក់បារី កំពុងតែ​ធ្លាក់ចុះ ក្នុង​ចំណោម​ពលរដ្ឋ​ទូទាំង​ពិភពលោក​យ៉ាងណាក្តី​ក៏​ចំនួន​អ្នក​ជក់បារី សរុប​នៅក្នុង​សាកលលោក នេះ​វិញ ក៏​កំពុងតែ​ដ​កើនឡើង​ទៅវិញ​ទេ​។​
​ ​
ការខាតបង់​ផ្នែក​សេដ្ឋកិច្ច ត្រូវបាន​គេ​មើលឃើញថា កំពុងតែបន្ត​កើនឡើង បើទោះជា​បណ្តា​រដ្ឋា​ភិបាល​រិះរក​ការកាត់បន្ថយ ការជក់បារី​យ៉ាងដូច​ម្តេចក្តី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114