ការបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសនៅឆ្នាំ 2019 មានការធ្លាក់ចុះជាង៨០ភាគរយ

ភ្នំពេញ៖យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថាការបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសនៅឆ្នាំ 2019 មានចំនួនជិត7ម៉ឺន នាក់ថយចុះជាង 80 ភាគរយបើប្រៀបធៀបទៅឆ្នាំ 2018 កន្លងទៅមានចំនួនជាង 34 ម៉ឺននាក់នាក់។
ក្នុងចំណោមពលករទាំងនោះទៅធ្វើការនៅថៃច្រើនជាងគេមានរហូតដល់ទៅជាង5ម៉ឺន7ពាន់នាក់និងប្រទេដែលបញ្ជួនតិចជាងគេគឺប្រទេសម៉ាឡេស៉ីដែលមានចំនួនតែ33នាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះកម្ពុជាបានបញ្ជួនពលករទៅធ្វើការនៅតាមបណ្តាប្រទេសចំនួន7រួមមានប្រទេថៃ កូរ៉េ ជប៉ុន សឹង្ហបុរី ម៉ាឡេស៊ី តំបន់រដ្ឋបាលពិសេសហុងកុងនិងប្រទេសអារ៉ាប៊ីសាអូឌីតដោយបានផ្ញើប្រាក់មកក្រុមគ្រួសារវិញប្រមាណជាង2ពាន់លានដុល្លារអាមេរិក៕ឮ

អត្ថបទ៖ សំអឿន