ការបិទសាលា​រៀន​ទូទាំង​ប្រទេស ​អាច​បន្តរហូត​ដល់​ ក្រោយចូលឆ្នាំ​ថ្មី​

ការ​បិទសាលារៀន​ទូទាំង​ប្រទេស​អាច​អូសបន្លាយរហូត​ដល់​ក្រោយ​ចូល​ឆ្នាំ​ថ្មី​ ដើម្បីការពារ​ការ​ឆ្លងរីករាលដាលនៃ Covid-19 ។នេះបើតាមប្រសាសន៍សម្តេចតេជោ​ ហ៊ុន សែន​​ បាន​ថ្លែង​ក្នុងពិធី​សំណេះសំណាលជាមួយ​នឹងក្រុមគ្រូពេទ្យ នៅព្រឹក​ថ្ងៃទី២៥ ខែមីនានេះ។