BREAKING NEWS
Search

ការស្រាវជ្រាវ​បានបង្ហាញ​ថា ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ ​មិន​អាច​ជួយ​សម្រក​ទម្ងន់​បានទេ​

មិនមាន​ភស្តុតាង​ណា​ដែលថា ប្រភេទ​ភេសជ្ជៈ ដែល​មិនមាន​ជាតិ​ស្ករ មិន​អាចជួយ​សម្រក​ទ​ម្ង​ន់​កាយ​បាន​នោះទេ ហើយ​ប្រភេទ​ភេសជ្ជៈ​ដែល​ប្រើ​ជាតិ​ផ្អែម​សិប្បនិមិត្ត AsBs (Artificially-Sweetened Beverages) ប្រហែលជា​អាច​បណ្តាល​ឲ្យ​ប​កើតមាន​ជំងឺ​រ៉ាំរ៉ៃ​ថែម​ទៀតផង​។

ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើការ​ផ្សព្វផ្សាយ​កាលពីពេល​ថ្មីៗ​នេះ ​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ដូច្នេះ​។​
​ ​
ការសិក្សា​ស្រាវជ្រាវ​បាន​បន្ថែម​ឲ្យ​ដឹងថា សមាសភាគ​ នៃ​ភេសជ្ជៈ​ដែល​ផ្សំ​ពី​ស្ករ​សិប្ប​និមិត្ត​ គឺជា​កត្តា​ដ៏​មាន​សក្ដានុពល​ចំពោះ​ប្រេ​វ៉ាឡង់ ​នៃ​ជំងឺ​រ៉ាំរ៉ៃ​យ៉ាងខ្ពស់​។​
​ ​
ការស្រាវជ្រាវ​ក៏បាន​ចង្អុល​ប្រាប់​ផងដែរ​ថា ការធ្វើ​តេស្ត​នានា​ពីមុនមក​ទៅលើ​ឥទ្ធិពល​នៃ​ភេសជ្ជៈ​ផ្សំ​ដោយ​ជាតិ​ស្ករ​សិប្ប​និមិត្ត ASB ដែលមាន​ឥទ្ធិពល​ទៅលើ​ទម្ងន់ ​នៃ​រូប​កាយ​នោះ គឺ​មិន​ប្រាកដប្រជា​នោះទេ​។​
​ ​
ទោះជា​យ៉ាងណាក្តី​ ក៏មាន​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ពី​វាទប្បដិវាទ​មួយ​ទៅវិញ​ទេ​។ លោក Gavin Partington ប្រមុខ​ នៃ​សមាគម British softdrinks Association បាន​ប្រាប់ The Guardian ថា ការ​សិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ឲ្យ​ឃើញថា ប្រភេទ​ភេសជ្ជៈ​ផ្អែម​ដែលមាន​កម្រិត​កាឡូរី​ទាប បាន​ជួយ​ដល់​អ្នក​ពិសា​នូវ​ការគ្រប់គ្រង​ទម្ងន់​កាយ​របស់ខ្លួន​បាន​ដោយ​ចាត់ទុកថា​ជា​ចំណែក​មួយ​ នៃ​ការ​គ្រប់គ្រង​ទៅលើ​របប​អាហារ​ក្នុង​កម្រិត​មួយ​សមរម្យ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114