ការ​ដោះស្រាយ​ចរាចរណ៍​ នៅ​ច្រមុះ​ជ្រូក​ក្បាលថ្នល់ ​នឹងអាច​ដោះ​ស្រាយ​បាន​៥០%​ បន្ថែម​ទៀត ក្រោយពី​ដក​ការ៉ាស​សាំង​សូ​គី​មិច​ចេញ
BREAKING NEWS
Search

ការ​ដោះស្រាយ​ចរាចរណ៍​ នៅ​ច្រមុះ​ជ្រូក​ក្បាលថ្នល់ ​នឹងអាច​ដោះ​ស្រាយ​បាន​៥០%​ បន្ថែម​ទៀត ក្រោយពី​ដក​ការ៉ាស​សាំង​សូ​គី​មិច​ចេញ

​ភ្នំពេញ​ ៖ ការ​ដោះស្រាយ​ចរាចរណ៍​នៅ​ចំណុច​ច្រមុះ​ជ្រូក​ក្បាលថ្នល់ ប្រសព្វ​និង​មហា​វិធី​សម្ដេច​តេ​ជោ​ហ៊ុនសែន​(​ផ្លូវ ៦០​ម៉ែត្រ​)​និង​អាច​ដោះ​ស្រាយ​បាន​នូវ​ចរាចរណ៍ ​៥០% បន្ថែម​ទៀត ក្រោយពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដក​យក​សាំង​សូ​គី​មិច​ នៅ​ចំណុច​ច្រមុះ​ជ្រូក​ក្បាលថ្នល់​នេះ​ចេញ​។

នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជា​មួយ​នឹង​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មេសា ​ឆ្នាំ​២០២០​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​ឲ្យ​បាន​ល្អ​ប្រសើរ​លើ​បញ្ហា​សារាចរ​ណ៍នៅ​ចំណុច​ផ្លូវ​ច្រមុះ​ជ្រូក​ក្បាលថ្នល់​ ប្រសព្វ​នឹង​ផ្លូវ​សម្ដេច​​តេ​ជោ ​ហ៊ុន សែន ​ឬ​(​ផ្លូវ​៦០​ម៉ែត្រ​) ខណៈ​ដែរ​ផ្លូវ​នេះ​មានការ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​។ លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ដោះស្រាយ​នូវ​ការ​កកស្ទះ​នៅ​តំបន់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ខ្លាំងក្លា​ណាស់ ដោយ​យើង​បាន​កសាង​ស្ពាន​អាកាស​ក្បាលថ្នល់ ហើយ​ចំពោះ​មុខ​ច្រមុះ​ជ្រូក​ក្បាលថ្នល់​នេះ ជា​គោលការណ៍​យើង​នឹង​យក​កា​រ៉ា​ស​សាំង​សូ​គី​មិច​ មួយ​នៅ​ចំណុច​នេះ​ចេញ ដើម្បី​កែ​លម្អ​នូវ​ប្រព័ន្ធ​ចរាចរណ៍​តំបន់​នេះ ​ឲ្យ​ប្រសើរ​ឡើង​។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ផងដែរ​ថា ក្រោយពី​យក​កា​រ៉ា​ស​សាំង​សូ​គី​មិច​មួយ​នេះ​ចេញ ការ​ដោះស្រាយ​បញ្ហា​ចរាចរ​នៅ​តំបន់​ច្រមុះ​ជ្រូក​ក្បាល​នេះ យើង​អាច​សម្រួល​ការ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​បាន​ប្រមាណ​ជា​៥០​ភាគរយ​បន្ថែម​ទៀត ជា​មួយ​នឹង​ការពង្រីក​មហា​វិធី​ព្រះមុនីវង្ស​ឲ្យ​បាន​បី​កន្លែង​ផងដែ​រ​។​ ប៉ុន្តែ​ទោះបី​យ៉ាង​ណា​ក្តី ចំពោះ​វិធានការ​ចំពោះ​មុខ គឺ​ការ​កែ​សម្រួល​ប្រព័ន្ធ​ភ្លើងស្តុប​នៅ​តំបន់​នេះ​ មួយ​ជំហាន​សិន ដោយហេតុថា ក្នុង​មួយថ្ងៃ​មាន​យានយន្ត​ធ្វើ​ចរាចរ​ឆ្លងកាត់​ប្រមាណ​ជាជាង​មួយ​ម៉ឺន​គ្រឿង​៕​

អត្ថបទ៖ ស្រីរ័ត្ន

ចុចត្រង់​នេះ !! ​ ក្រសួងអប់រំ​ អាចនឹង​រៀប​ចំឲ្យមាន​ការ​ប្រលងបាក់ឌុប និងឌីប្លូម​តាមអេឡិចត្រូនិច