ការ​ផ្អាក​នាំ​អង្ក​រ​ទៅ​ក្រៅ​ប្រទេស​មួយ​រយៈ​នេះ​មិន​មាន​ផល​ប៉ះពាល់​នោះ​ទេ​ ខណៈ​​​​អង្ករ​​ក្រអូប​ រដ្ឋាភិបាល​នៅតែ​បន្ត​ឲ្យ​នាំ​ចេញ​ដដែល

បាត់ដំបង ៖ ក្នុង​អំឡុង​ពេល​មេរោគ​កូ​វីដ-​១៩ ​វាយលុក​លើ​ពិភពលោក​ រួម​ទាំង​កម្ពុជា​ផង​នោះ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​ប្រកាស​ផ្អាក​ការនាំចេញ​(​អង្ក​រស​)​ទៅ​ក្រៅ​ប្រទេស​មួយ​រយៈ​សិន ក្នុង​គោល​បំណង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល។ ប៉ុន្តែ​ការ​ផ្អាក​នាំ​(​អង្ក​រស​)​ទៅ​ក្រៅ​ប្រទេស​មួយ​រយៈ​នេះ​មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ។​ ខណៈ​​​​អង្ករ​(​ប្រភេទ​ក្រអូប​)​ រាជរដ្ឋាភិបាល​ នៅតែ​បន្ត​ឲ្យ​មាន​ការ​នាំ​ចេញ​ដដែល ​ពុំ​មាន​ការ​ហាមឃាត់​ឡើយ។​

ជាក់ស្ដែង តាមរយៈ​ការ​ផ្ដល់​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន ​លោក​រ៉េត​ រដ្ឋា​ ជា​ម្ចាស់​អាជីវកម្ម​រោង​ម៉ាស៊ីន​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង ​និង​ជា​ប្រធាន​ក្រុម​ហ៊ុន​(​ហ្គោល​ឌិន​ស្តារ​)​ ដែល​ជា​ក្រុមហ៊ុន​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​បាន​ឲ្យ​ដឹង​ថា ៖ ក្នុង​អំឡុង​ពេល​ដែល​មេរោគ​ឆ្លង​កូ​វីដ-​១៩ ​វាយលុក​លើ​ពិភពលោក​ រួមទាំង​កម្ពុជា​ផង​នោះ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​ប្រកាស​ផ្អាក​ការនាំចេញ​(​អង្ក​រស​)​ទៅ​ក្រៅ​ប្រទេស​មួយរយៈ​សិន​ ក្នុង​គោល​បំណង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​។

​លោក​បាន​បន្ត​ទៀត​ថា ការ​ផ្អាក​នាំ​(​អង្ក​រស​)​ទៅ​ក្រៅប្រទេស​មួយរយៈ​នេះ​វា​មិនមាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ។ ​ខណៈ​ដែល​ការនាំចេញ​នូវ​អង្ករ​(​ប្រភេទ​ក្រអូប​)​ រាជរដ្ឋាភិបាល​ នៅតែ​បន្ត​ឲ្យ​មាន​ការ​នាំ​ចេញ​ដដែល​ ដោយ​ពុំ​មាន​ការ​ហាមឃាត់​ឡើយ​។​

ម្ចាស់​រោង​ម៉ាស៊ីន​ និង​ជា​ប្រធាន​ក្រុមហ៊ុន​(​ហ្ភោ​ល​ឌិន​ស្តារ​)​ក៏បាន​លើកឡើង​ទៀតថា ការ​ដាក់​បម្រាម​របស់​ប្រមុខ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​នាំ​(​អង្ក​រស​)​ចេញ​ គឺជា​ការ​ត្រៀម​បម្រុង​ស្បៀង​សម្រាប់​ជួយ​ទ្រទ្រង់​ពី​សភាពការណ៍​ក្នុង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្នុង​ប្រទេស បើសិនជា​បញ្ហា​នេះ​អាច​អូស​បន្លាយ​រយៈពេល​យូរ​ ស្រប​ពេល​ប្រទេសជិតខាង​ក៏បាន​ត្រៀម​បម្រុង​ផងដែរ​។​

លោក​បន្ត​ថា ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​រាជរដ្ឋាភិបាល​ បាន​ប្រកាស​ឲ្យ​នាំចេញ​នូវ​(​អង្ក​រស​)​ឡើងវិញ ​ខណៈ​ដែល​សភាពការណ៍ ​នៃ​ការ​រីក​រាលដាល​មេរោគ​កូ​វីដ​-១៩ ​នៅ​កម្ពុជា​ មានការ​ថមថយ​ទៅវិញ​ ទើប​ក្រុមហ៊ុន​របស់​លោក​បាននិងកំពុង​ចាប់ផ្ដើម​ទទួល​ការ​កុម្ម៉ង់​ជា​បន្តបន្ទាប់​ជាថ្មី​នូវ​ប្រភេទ​(​អង្ក​រស​)​នេះ​ឡើងវិញ​ ដែលជា​ប្រភេទ​ស្រូវស្រាល​ ដាំ​ដុះ​តែ​ក្នុង​រយៈពេល​ជាង​៧០​ថ្ងៃ​ប៉ុណ្ណោះ​ និង​បាន​ទទួលផល​ស្រប​ពេលដែល​ប្រជាកសិករ​យើង​ក៏​កំពុងតែ​ត្រៀម​ប្រមូល​ផល​ច្រូតកាត់​ផង​ដែរ​។​

លោក​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ ​ទីផ្សារ​ក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន​លោក​ភាគច្រើន​នាំ​ទៅ​កាន់​ប្រទេស​ចិន ​និង​សហគមន៍​អឺរ៉ុប​។ ​ក្នុងនោះ បាន​នាំចេញ​នូវ​ប្រភេទ​ដូចជា​(​អង្ក​រស​)​ហើយ​តម្លៃ​អង្ករ​ដែល​នាំចេញ​នោះ​អង្ករ​ក្រអូប​(​សែន​ក្រអូប​)១​តោន​ តម្លៃ​៧២០​ដុល្លារ ​,​អង្ករ​ម្លិះ​១​តោន​ តម្លៃ​៨៥០​ដុល្លារ​ ,​អង្ក​រស​១​តោន ​តម្លៃ​៥៥០​ដុល្លារ​អាមេរិក​។

​លោក​ថា ​ដោយសារ​តែ​ដំណើរការ​លើ​ទីផ្សារ​បច្ចុប្បន្ន​លោក​កំពុងតែ​ពង្រីក​នូវ​ខ្សែ​សង្វាក់​ផលិតកម្ម​អង្ករ​ជា​ការ​តម្រូវ​តាម​ការ​នាំ​ចេញទៅ​ក្រៅ​ប្រទេស​ ដោយ​លោក​បាន​តំឡើង​គ្រឿងចក្រ​ថ្មី​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​ឲ្យ​ការផលិត​អង្ករ​មានការ​កើន​ឡើង​ទ្វេដង ​ពី​មួយ​ម៉ោង​១០​តោន ​ក្លាយទៅជា​មួយ​ម៉ោង​៣០​តោន​វិញ​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

សូមចុចអាន ៖ ប្រជាពលរដ្ឋ​៣​គ្រួសារ​នៅក្នុង​ឃុំ​ស្រែ​ថ្មី​បន្ត​ប្រពៃណី​ដុត​ក្រឡាន​ពី​ដូនតា




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114