កិច្ចប្រជុំ​ ស្ដីពី​ដំណើរការ​នីតិវិធី​រក​ដំណោះស្រាយ​ក្នុង​ករណី​ទំនាស់​ដីធ្លីក្នុងខេត្តកំពត រវាង​ប្រជាពលរដ្ឋ​ និង​លោក គឹម សោ​ភ័​ណ្ឌ​
BREAKING NEWS
Search

កិច្ចប្រជុំ​ ស្ដីពី​ដំណើរការ​នីតិវិធី​រក​ដំណោះស្រាយ​ក្នុង​ករណី​ទំនាស់​ដីធ្លីក្នុងខេត្តកំពត រវាង​ប្រជាពលរដ្ឋ​ និង​លោក គឹម សោ​ភ័​ណ្ឌ​

កំពត៖ រដ្ឋបាល​ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០ នេះ បាន​បើក​កិច្ចប្រជុំ​ដំណើរ​ការ​នីតិវិធី ដើម្បី​រក​ដោះស្រាយ​ក្នុងករណី​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ និង​ លោក គឹម សោ​ភ័​ណ្ឌ ដែល​ដីធ្លី​ទំនាស់​នេះ ​ស្ថិត​ក្នុង​ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូ ខេត្ត​កំពត​។

កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ឃុំ ស្រុក មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ក្រោម​អធិបតី​ភាព លោក ជាវ តា​យ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត និង​មាន​វត្តមាន​ចូលរួម ជួយ​រក​ដំណោះ​ស្រាយឲ្យ​បាន​ឆាប់​ចប់​ផងដែរ​ ពី​សំណាក់ លោក ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​នេះ ​ពុំ​ឃើញ​មាន​វត្តមាន លោក គឹម សោ​ភ័​ណ្ឌ ឬ​តំណាង​ណាមួយ ដែល​ជា​ភាគី​គូទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ទេ​។​

​ការរៀបចំ​កិច្ចប្រជុំ​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​ចប់​រវាង​គូទំ​នាស់​ភាគី​លោក គឹម សោ​ភ័​ណ្ឌ ជាមួយ​ប្រជាពលរដ្ឋ ដោយ​ផ្ដោត​សំខាន់ លើ​កត្តា​សំខាន់ គឺ​រួមគ្នា​ពិនិត្យ​ពិភាក្សា​ដើម្បី​សម្របសម្រួល​ និង​ឈាន​ដល់​ការ​រក​ដំណោះស្រាយ​ស្របតាម​នីតិវិធី​ផ្លូវច្បាប់ ដោយ​សារ​ការសម្របសម្រួល​តាម​គោលការណ៍​ឈ្នះឈ្នះ ​នា​រយៈពេល​កន្លងមក​មិនបាន​សម្រេច​ និង​មាន​ប្រសិទ្ធភាព​។​

​សូម​ជម្រាប​ថា ករណី​ទំនាស់​វិវាទ​ដីធ្លី​រវាង លោក គឹម សោ​ភ័​ណ្ឌ ជាមួយ​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ដើម្បី​ដោះស្រាយ សម្រប​សម្រួល​ជាច្រើនលើក​មក​ហើយ ប៉ុន្តែ​ហាក់​មិនទាន់​ទទួលបាន​ជោគជ័យ​នៅឡើយ ដោយ​សារ​តែ​ភាគី ​លោក គឹម សោ​ភ័​ណ្ឌ អវត្តមាន​មិនបាន​ចូលរួម​ក្នុង​អង្គប្រជុំ​៕
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន ៖ អភិបាល​រាជធានី ​ណែនាំឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤បន្ត​ការ​ផ្សព្វផ្សាយ ពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114