ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចសន្ទនា​អំពី ​៖ អនាគត​នៃ​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ

កិច្ចសន្ទនា ”​អំពី​អនាគត​នៃ​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​”​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ឌឹ​ផេ​នី​ន​សូ​ឡា កា​ភី​ថ​ល ខូ​អិ​ល​ធី​ឌី​។ កិច្ចសន្ទនា​នេះ​ពិភាក្សា​អំពី​ការរីកចំរើន​នៃ​ក្រុងភ្នំពេញ ដោយ​លើកយក​ប្រធានបទ​ស្តីពី អនាគត​នៃ​ការ​ការអភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ​នៅ​តំបន់​មាត់ទន្លេ និង​ឱកាស​នៃ​ការវិនិយោគ​នៅ​ទីក្រុង​ភ្នំពេញ​។ កិច្ចសន្ទនា​នេះ​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​មកពី​ប្រទេស​ចិន និង​កម្ពុជា អ្នក វិនិយោគ​ធំៗ និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​លើកស្ទួយ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​​ជា​កិច្ច​ចាប់ផ្តើម លោកស្រី​ប្រធាន តឹង វិ​ន​ហ្វាំ​ង​បាន​ឡើង​ថ្លែង​សន្ទរកថា​ដើម្បី​ជា​ចាប់ផ្តើម កម្មវិធី​។ លោកស្រី​តឹង ដំណាង​ឲ្យ​ក្រុមហ៊ុន​ឌឹ​ផេ​នី​ន​សូ​ឡា កា​ភី​ថ​ល បាន​សំដែង​កិច្ច​ស្វាគមន៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ភ្ញៀវកិត្តិយស​ដែលមាន​វត្តមាន​ថ្ងៃនេះ​ផងដែរ​។ លោកស្រី​បាន​បន្ថែម​ផងដែរ​ថា ប៉ុន្មាន​ឆ្នាំនេះ​ប្រទេស​កម្ពុ​ជាមាន​ភាព​រីកចំរើន​ខ្លាំង​ជា​គេ​ក្នុង តំបន់​អាស៊ី​អា​គ្នេ​ហ៍​។ ដោយ​អនុវត្ត​គោលនយោបាយ​បើ​ទូលាយ​លើ​វិស័យ​វិនិយោគ​បរទេស គ្មាន​កំហិត​នៃ​ការប្រើប្រាស់​ប្រាក់​ដុល្លារ និង​កម្មសិទ្ធិឯកជន​លើ​ទ្រព្យសម្បត្តិ​បានធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេសមួយ​ដែលមាន​ការអភិវឌ្ឍន៍​ខ្លាំង​ក្នុង​តំបន់​។ រីឯ​ទីក្រុង​ភ្នំពេញ​វិញ​ជា​បេះដូង​នៃ ប្រទេស​កម្ពុជា ប្រមូលផ្តុំ​ទៅដោយ​ធនធាន​គ្រប់​សារពើ និង​ក៍​ជាទី​ក្រុង​មួយ​ដែល​ស្ថិតនៅក្នុង ខ្សែ​ស្នូល​នៃ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ប្រទេស​ចិន ដែល​ទាំងនេះ​បាន​នាំមក​នូវ​ឱកាស ជាច្រើន​សម្រាប់​កម្ពុជា​។

​ប្រធានការិយាល័យ​កិច្ចការ​តំបន់​អាស៊ី​បា​ស៊ី​ភិ​ចនៃ​ប្រ​សួង​ការបរទេស​លោក​បណ្ឌិត លី ឆាយ​ក៍បាន​ស្តែង​សន្ទរកថា​ផងដែរ​អំពី​ការរីកចំរើន​របស់​ទីក្រុង​ភ្នំពេញ​។ លោក​បានបញ្ជាក់​ដែរ ថា ការវិនិយោគ​របស់​ប្រទេស​ចិន​នៅ​កម្ពុជា​មានការ​កើនឡើង​ជា​លំដាប់ ស្រប​ជាមួយនឹង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ការ​វិនិយោគិន​ចិន​បាន​វិនិយោគ​នៅ​កម្ពុ​ជាមាន​ទឹកប្រាក់​ប្រមាណ​ជា​១៥០Billion​យ៉​ន់ ដែល​រួមមាន​ទាំង​ការវិនិយោគ​លើ​វិស័យ​សង្គម​ផ្សេងៗ​ផងដែរ​។ មិនតែប៉ុណ្ណោះ​មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ឆ្នាំ​២០២០ គម្រោង​Staduim​ឆ្នាំ​២០៣០​ជាដើម​។ វា​ជា​សក្ខីភាព​បង្ហាញ​ពី​ជំហរ​ដ៍​រឹងមាំ​របស់​អ្នកវិនិយោគ​ចិន​ក្នុងការ​សហការ​ដើម្បី​លើក ស្ទួយ​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ បន្ទាប់ពី “​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ស្តីពី​សំណង់ និង​ការអភិវឌ្ឍន៍​”​ដែល​ធ្វើ​នៅ​ភ្នំពេញ កម្ពុជា​បានដាក់​ចេញ​នូវ​គម្រោង​ជាច្រើន​ដែល​សាក​សម​សម្រាប់ ការវិនិយោគ​លើ​វិស័យ​ដីធ្លី​។ ក្នុង​រយះពេល​៥​ឆ្នាំ​កន្លងមកនេះ​ការវិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា រចនាសម្ព័ន្ធ សេវាកម្ម​ជួល​ផ្ទះ តំបន់ឧស្សាហកម្ម​នឹងមាន​ការរីកចម្រើន​ខ្លាំង​។ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​នឹង​បញ្ចប់ ការសាងសង់​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។ លោក​សង្ឃឹម​ផងដែរ​ថា ក្រុមហ៊ុន​វិនិយោគ​បរទេស​នឹងចូលរួម ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​លើ​វិស័យ​នរគរ​រូបនីយកម្ម និង​វិស័យ​អ​ច​នល​ទ្រព្យ​នឹង​កា​រីកចំរើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​

ក្នុង​កម្មវិធី​នេះ​លោក ឈិន យូ​ហុង ដែលជា​អនុប្រធាន​ក្រុមហ៊ុន​វិនិយោគ​ចិន ខ្មែរ​ក៍បាន​ធ្វើ​បទ បង្ហាញ​ផងដែរ​អំពី​ការអភិវឌ្ឍន៍​ក្រុងភ្នំពេញ​ពីមុន និង​នៅ​ថ្ងៃ​អនាគត​។ លោក​បាន​បន្ថែម​ដែរ​ថា ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ គម្រោង​អភិវឌ្ឍន៍​ឧស្សាហកម្ម ទេសចរណ៍ សេវាកម្ម និង​ការវិនិយោគ កម្ពុជា អាចយ​ល​លំនាំ​តាម​ប្រទេស​ចិន​បានជា​ច្រើន​ចំណុច​។ ជា​ឧទាហរណ៍​ដូចជា​សង្កាត់​ច្បារអំពៅ ដោយ​វា ស្ថិតនៅ​តំបន់​ជាប់​នឹង​ដង​ទន្លេ ទីតាំង​ភូមិសាស្ត្រ​ល្អ ដូច្នេះ​យើង​អាចធ្វើ​ការអភិវឌ្ឍន៍​តំបន់​នេះ​បាន​។ ក្នុង​ប៉ុន្មាន​ឆ្នាំនេះ​តំបន់​កោះនរា​ហ៍​បានទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកវិនិយោគ ហើយ​បើ សំឡឹងមើល​ពី​ការរីកចំរើន​ផ្នែក​សេដ្ឋកិច្ច​វិញ តំបន់​នេះ​នឹងមាន​សក្តានុពល​ខ្លាំង​នៅ​ថ្ងៃ​អនាគត​។​

ជា​ចុងបញ្ចប់​លោកស្រី​ប្រធាន តឹង វិ​ន​ហ្វាំ​ង​បាន​ស្តែង​សន្ទរកថា​មួយ​ក្រោម​ប្រធានបទ​”​ការសង្កេត លើ​សក្តានុពល​ទីក្រុង និង​អនាគត​នៃ​ក្រុងភ្នំពេញ​។​ ​ក្រុងភ្នំពេញ​ដែលជា​រាជធានី​នៃ​ប្រទេស​កម្ពុជា វិស័យ​អចលនទ្រព្យ​ជា​វិស័យ​មួយ​ដែលមាន​ការចាប់អារម្មណ៍​ខ្លាំង​។ បើតាម​ការទស្សទាយរ​បស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​បង្ហាញថា ឆ្នាំ​២០២០​ក្រុងភ្នំពេញ​នឹងមាន​ខុន​ដូ​ប្រមាន​ជា​៣៧០០០​យូ​នី​ន​។ នៅ​ភ្នំពេញ​បច្ចុប្បន្ន​តំបន់​ដែលមាន​តំលៃ​ថ្លៃ​គឺ​ប្រមាណ ពី​១​ម៉ឺន​ប្រាំ​ពាន់​ដល់​២​ម៉ឺន​យ៉​ន់ ដែល​តម្លៃ​នេះ​បើ​ប្រៀបធៀប​នឹង​ទីក្រុង​ធំៗ​នៅ​ប្រទេស​ចិន​មានតម្លៃ ថោក​ជាង​គ្នា​បន្តិច​ប​ន្ទួ​ច​។ ប៉ុន្តែ​ការទទួលបាន​ចំណូល​ពី​ការជួល​មាន​ប្រមាណ​២៩,៤​ភាគរយ​ឯនោះ មិនតែប៉ុណ្ណោះ​តម្លៃ​ផ្ទះ ខុន​ដូ​នឹង​កើតឡើង​ប្រមាណ​១៦,៧​ភាគរយ​។

​តម្រូវការ​ផ្ទះសំបែង​នៅ​ក្រុងភ្នំពេញ​មានការ​កើនឡើង​ខ្ពស់ ដែលមាន​ប្រជាជន​ប្រមាណ​៤​លាន នាក់​ដែល​ក្នុងនោះ​មាន​១០​ភាគរយ​ជា​ជនបរទេស​។ តម្រូវការ​ខុន​ដូ​មាន​កំរិត​ខ្ពស់ ហើយ​ដែល​បច្ចុប្បន្ន ខុន​ដូ​មាន​ចំនួន​ត្រឹម​២​ម៉ឺន​ជាង​យូ​នី​ត​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​នៅមាន​ភាពខ្វះខាត​ច្រើន​។ ដោយសារតែ​ទីផ្សារ​នៅ​កម្ពុជា​មានការ​ខ្វះខាត​ច្រើន ដូច្នេះ​ការវិនិយោគ​លើ​វិស័យនេះ​នៅ​កម្ពុជា​នឹង​ផ្តល់​ផល ចំនេញ​ជាច្រើន​ដល់​វិនិយោគិន​។

​គម្រោង​Vue Aston​របស់​យើង​មាន​ទីតាំង​ល្អ ដែល​ធ្វើ​ឲ្យ​យើង​មាន​អាទិភាព​ជាងគេ​ក្នុង​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ននេះ​។ ការជ្រើសរើស​ទីតាំង​ដែល​ស្ថិតនៅ​ចំ​តំបន់​មាន​សក្តានុពល​ក្នុង​ក្រុងភ្នំពេញ ហើយ​ដែល​ត្រូវបាន​ឌី​ហ្សា​ញ​ដោយ​ក្រុមហ៊ុន​ឌី​ហ្សា​ញ​របស់​ហុងកុង​HKS និង​ក្រុមហ៊ុន​ដេ​គ័​រដ៍​ល្បី​លំដាប់ ពិភពលោក​ផងដែរ​។ ខុន​ដូ​គម្រោង​របស់​យើង​ត្រូវបាន​សាសង់​ឡើង​យ៉ាង​យកចិត្តទុកដាក់ និង​ស្របតាម ស្តង់ដា​អន្តរជាតិ​។ នៅក្នុង​ខុន​ដូ​យើង​មាន​អារ​ហា​រដ្ឋា​ន super market បន្ទប់​ស្ទី​ម ស្បា ក្លឹប​ហាត់ រោងភាពយន្ត​ឯកជន ហាង​កាហ្វេ​និង​បន្ទប់​VIP​ផងដែរ​។ គម្រោង​នេះ​សាងសង់​តាម​លក្ខណៈ​ស្តង់ដារ សណ្ឋាគារ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ខុន​ដូ​ទទួលបាន​នូវ​ជីវិត​រស់នៅ​បែប​ទាន់សម័យ ស៊ីវីល័យ និង​មាន​ផាសុកភាព​៕

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114