BREAKING NEWS
Search

កីឡាករ Andy Murray​សម្រេចបាន​ជ័យជម្នះ​២៥​ប្រកួត​ជាប់ៗ​គ្នា​របស់ខ្លួន​

កីឡាករ Andy Murray​បានចាប់ផ្តើម​យុទ្ធនាការ​ឆ្នាំ​២០១៧ ដោយបាន​យកឈ្នះ​កីឡាករ Jeremy Chardy ២​សិត​ជាប់ៗ​គ្នា នៅ​ការប្រកួត​បើកឆាក​រដូវ​កាល​របស់គាត់​នៅ​ប្រទេស​កាតា កាលពី​ថ្ងៃ​អង្គារ ដើម្បី​ចុះបញ្ជី​ឈ្នះ​២៥​ប្រកួត​ផ្ទួនៗ​គ្នា​របស់ខ្លួន​។

កីឡាករ​លំដាប់ថ្នាក់​កំពូល​ពិភពលោក​ម្នាក់នេះ សម្រេចបាន​ជ័យជំនះ​6-0, 7-6 នៅ​ជុំ​ដំបូង ដោយ​ប្រើពេល​ត្រឹម​២០​នាទី​ប៉ុណ្ណោះ​នៅ​សិត​ទី​១ មុនពេល​គូប្រកួត​សញ្ជាតិ​បារាំង​របស់គាត់​លេង​បាន​គ្រាន់បើរ​បន្តិច​វិញ​នៅ​សិត​ទី​២​។

កីឡាករ Murray បាន​និយាយថា លោក​មាន​អារម្មណ៍​ថា​ខ្លួនឯង​ធ្វើបាន​ល្អ​នៅ​ការប្រកួត​មួយ​នេះ​។ លោក​បន្តថា លោក​វាយ​ក៏បាន​ល្អ ហើយ​បម្រើ​ក៏បាន​ល្អ ហាក់ដូចជា​មិនសូវមាន​សំពាធ​ច្រើន​ប៉ុន្មាន​នោះទេ​។ វា​គឺជា​ការប្រកួត​លើកដំបូង​សម្រាប់​រដូវ​កាល​ថ្មី ដូច្នេះហើយ​វា​គឺជា​ការល្អប្រសើរ​ខ្លាំងណាស់​។​

សូមបញ្ជាក់ថា ពេល​ចុងក្រោយ​ដែល​កីឡាករ Murray ទទួលរង​បរាជ័យ គឺ​កាលពី​ខែកញ្ញា​ឆ្នាំមុន ពេលដែល​គាត់​ចាញ់​ក្រោម​ថ្វីដៃ​របស់​កីឡាករ​អា​ហ្ស​ង់​ទីន​Juan Martin del Potro នៅ​ការប្រកួត Davis Cup ដែលមាន​រយៈពេល​ជាង​១០០​ថ្ងៃ​មកហើយ​។​

ដោយឡែក​កម្មវិធី​ប្រកួត​ចាញ់​ចុងក្រោយ​របស់លោក​ផងដែរ បានកើត​ឡើង​នៅ​ដើមខែ​តែមួយ​នោះ ពេលដែល​គាត់​ចាញ់​កីឡាករ​ជប៉ុន Kei Nishikori​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ US Open ។​
​អំឡុងពេល​រហូតមក​ដល់​ដំណាច់ឆ្នាំ​២០១៦ កីឡាករ​អង់គ្លេស​ម្នាក់នេះ មិន​ត្រឹមតែ​បន្ត​ប្រវត្តិ​មិនដែល​ចាញ់​ប៉ុណ្ណោះ​ទេ តែ​លោក​បានឈ្នះ​ជើងឯក​៥​លើក​ជាប់ៗ​គ្នា ក៏ដូចជា​ដណ្តើមបាន​តំណែង​លេខ​១​ពិភពលោក ពី​កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី Novak Djokovic៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114