BREAKING NEWS
Search

កីឡាករ Kai Havertz ជួយ​ឲ្យ​ក្រុម Bayer Leverkusen ឈ្នះ​ក្រុម Werder Bremen នៅ Bundesliga

កីឡាករ Kai Havertz រកបាន​២​គ្រាប់​ម្នាក់ឯង ពេលដែល​ក្រុម Bayer Leverkusen បញ្ចប់​ជុំ​ដំបូង​នៃ​ការប្រកួត Bundesliga​ក្នុង​រយៈពេល​ជាង​២​ខែ​កន្លងមកនេះ ជាមួយនឹង​ជ័យជំនះ​៤-១​លើ​ក្រុម Werder Bremen កាលពី​ថ្ងៃ​ចន្ទ ដែល​បានធ្វើ​ឲ្យ​ពួកគេ​នៅសល់តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ត​ណែ​ង​ក្រុម​កំពូល​ទាំង​៤។

ក្រុម​ភ្ញៀវ​ចាប់ផ្តើម​ការប្រកួត​មួយ​នេះ មាន​៤​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​លេខ​៤ RB Leipzig ក្រោយ​ពេលដែល​ក្រុម​ប្រជែង​របស់​ពួកគេ បាន​ទាត់​ស្មើ​១-១​ជាមួយ​ក្រុម Freiburg កាលពី​ថ្ងៃ​សៅរ៍ ពេលដែល​ក្របខណ្ឌ Bundesliga ក្លាយជា​ក្រុម League​ធំ​លើកដំបូង​គេ​នៅ​អឺរ៉ុប ចាប់ផ្តើម​យុទ្ធនាការ​បាល់ទាត់​រប​ស់​ខ្លួន​ឡើងវិញ អំឡុងពេល​នៃ​ការរីក​រាលដាល​ឆ្លង​សកល​នៃ​ជំងឺ COVID-19។

​ខ្សែបម្រើ​ប្រយុទ្ធ Havertz ដែល​បាន​ក្លាយជា​គោលដៅ​ផ្ទេរ​របស់​ក្លិប​ធំៗ​ជាច្រើន​នៅ​អឺរ៉ុប រួមទាំង​ក្លិប Liverpool និង​ក្លិប Barcelona​ផងដែរ​នោះ បាន​ក្លាយជា​តារា​លេចធ្លោ​នៅ​ការប្រកួត​ក្នុង​ពហុ​កីឡដ្ឋាន Weserstadion ដែល​គ្មាន​ទស្សនិកជន។

កីឡាករ Havertz រកបាន​១២​គ្រាប់​នៅ​ការប្រកួត​ទាំងអស់​នៅក្នុង​រដូវ​កាល​នេះ ពោលគឺ​គាត់​រកបាន​២០​គ្រាប់​កាលពី​រដូវ​កាល​មុន។

វា​បាន​ក្លាយជា​ជ័យជំនះ​លើក​ទី​១០​ពី​១១​ប្រកួត​ចុងក្រោយ​របស់​ក្រុម Leverkusen ប៉ុន្តែ​គឺជា​ជ័យជំនះ​លើកដំបូង​របស់​ពួកគេ ចាប់តាំងពី​ឈ្នះ​ក្រុម Rangers​នៅ​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុងក្រោយ Europa League កាលពី​ថ្ងៃទី​១២ ខែមីនា កន្លងទៅ។

ក្រោយពេល​ចាប់ផ្តើម​យឺតយ៉ាវ​នៅក្នុង​បរិយាកាស​ស្រដៀង​គ្នា​នឹង​ការប្រកួត​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ដោយ​ការប្រកួត​ទាំងអស់​តម្រូវ​ឲ្យ​លេង​នៅក្នុង​ពហុ​កីឡដ្ឋាន​បិទទ្វារ ជំនួប​មួយ​នេះ​ហាក់ដូចជា​រស់​រវើក​ខ្លាំងណាស់ ពេលដែល​ពួកគេ​រកបាន​៣​គ្រាប់​ទៅហើយ​ត្រឹម​រយៈពេល​៥​នាទី​ប៉ុណ្ណោះ ។

កីឡាករ Havertz វ័យ​២០​ឆ្នាំ បានធ្វើ​ឲ្យ​ក្រុម Leverkusen នាំមុខ​មុន​នៅ​នាទី​២៨ មុន​ពេលដែល​ខ្សែការពារ​ស្តាំ Theodor Gebre Selassie របស់​ក្រុម Bremen តាម​ស្មើ​វិញ​នៅ​នាទី​៣០៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114