BREAKING NEWS
Search

កីឡាករ Neymar នឹង​អវត្តមាន​ពី​ការប្រកួត​ជាមួយ​ក្រុម Real Madrid​ ក្រោយ​ទទួលបាន​បម្រាម​២​ប្រកួត​បន្ថែម​ ​

ខ្សែប្រយុទ្ធ Neymar របស់​ក្លិប Barcelona​ទទួលបាន​បម្រាម​២​ប្រកួត​សម្រាប់​ការ​ទះដៃ​បែប​បញ្ឈឺចិត្ត​មកលើ​អាជ្ញាកណ្តាល​ជំនួយការ ហើយ​កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ម្នាក់នេះ នឹងត្រូវ​អវត្តមាន​ពី​ការប្រកួត​ជាមួយ​ក្រុម Real Madrid នៅ​ក្របខណ្ឌ La Liga​។​

បម្រាម​២​ប្រកួត​ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ ដើម្បី​បន្ថែម​ពីលើ​បម្រាម​មួយ​ប្រកួត​ដែល​គាត់​ត្រូវ​ទទួល​ដោយ​ស្វ័យប្រវត្តិ​ក្រោយពេល​ត្រូវបាន​គេ​បណ្តេញ​ចេញពី​ការប្រកួត​ចាញ់​ក្រុម Malaga កាលពី​ថ្ងៃអាទិត្យ​។​

គួរ​ឲ្យ​ដឹងថា ការប្រកួត​រវាង​ក្រុម​កំពូល​តារាង​ទាំងពីរ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៣ ​ខែមេសា​ខាងមុខនេះ នៅក្នុង​ទឹកដី Santiago Bernabeu។ ជ័យជម្នះ ​នឹងធ្វើ​ឲ្យ​ក្រុម Real Madrid​អាច​ធានាបាន​ថា​ ដណ្តើម​ជើងឯក League​ អេ​ស្ប៉ា​ញ​ជា​លើកដំបូង​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០១២​រហូតមក​។​

ក្រុម​ឡើង​ការពារ​ជើងឯក Barcelona មាន​៣​ពិន្ទុ​ពីក្រោយ​ក្រុម Real Madrid​ដែលមាន​១​ប្រកួត​ក្នុង​ដៃ ខណៈដែល​ក្រុម​លេខ​៣ Atletico Madrid មាន​រហូតដល់​ទៅ​១០​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​។​

​កីឡាករ Neymar ត្រូវបាន​គេ​រិះគន់​ផងដែរ​ ដោយ​អ្នកគាំទ្រ និង​សារព័ត៌មាន​សម្រាប់​ការទទួលបាន​កាត​លឿង​២ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ឱកាស​វាយបក​វិញ​ជាមួយ​ក្រុម Malaga។ ចំណែក​ឯក​ក្រុម Real Madrid បាន​ត្រឹម​លទ្ធផល​ស្មើ​១-១​ប៉ុណ្ណោះ ជាមួយ​ក្រុម Atletico នៅ​ថ្ងៃ​ដដែល​នោះ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម Barcelona មានឱកាស​បន្ត​ការ​នាំមុខ​របស់ខ្លួន​។​

កាត​ដំបូង​បាន​កើតមានឡើង​ក្រោយ​ពេលដែល​កីឡាករ Neymar ចងខ្សែ​ស្បែកជើង​របស់គាត់​មិន​ឲ្យ​មាន​ចន្លោះ​សម្រាប់​ការ​ស៊ុត​បាល់ free kick សម្រាប់​កីឡាករ Malaga ហើយ​កាត​ទី​២​ទទួលបាន​នៅ​២៥​នាទីចុងក្រោយ ពេល​គាត់​គាត់​បង្កកំហុស​មកលើ​គូប្រកួត​របស់ខ្លួន​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684