កូនខ្មែរមួយក្រុមរកឃើញរូបមន្តផលិតប្រេងកូឡា 

ភ្នំពេញ៖កូនខ្មែរមួយក្រុមអាចតស៊ស្វែងរករូបមន្តផលិតបានប្រេងកូឡាដែលផលិតផលនេះក៏ត្រូវបានប្រកាសថានឹងត្រៀមវាយលុកលើទីផ្សារនាពេលខាងមុខឆាប់ៗនេះ។ លោក ស្រេង ឈាងឡេង អ្នកឯកទេសមួយរូបក្នុងចំណោមអ្នកស្រា វជ្រាវ៣រូប ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងផងនោះបានបញ្ជាក់ថា ទម្រាំសម្រេចរូបមន្តគឺ ផលិតផលនេះបានប្រើពេលរហូតដល់៣ឆ្នាំ នឹងចំណាយទុនរួមគ្នាច្រើនស្ទើរតែចង់បោះបង់មហិច្ឆតាចោលម្ដងៗ ហើយតែដោយមានការតស៊ូរួមគ្នាទើបកូនខ្មែរមួយក្រុមនេះអាចសម្រេចសមិទ្ធផលបាននាពេលនេះ។ លោកថាការផលិតនេះក៏ដើម្បីប្រកួតប្រជែងជាមួយទីផ្សាររបស់បរទេសដែលចរាចរណ៍ ក្នុងស្រុកដោយមិនមែនគ្រាន់តែផលិតអោយចេញរូបរាងហើយទុកចោលទេ។

លោក ស្រេង ឈាងឡេង និយាយទៀតថា លោកគឺជាអតីតនិស្សិតផ្នែកឱសថសាស្ត្រ និងជំនាញកុមារ ទើបលោក និងមិត្តរួមជំនាន់សម្រេចស្រាវជ្រាវប ង្កើតជាឱសថ ហើយស្រាវជ្រាវឃើញរូបមន្តក្នុងការបង្កើតផលិតផល ក្នុងស្រុកជាច្រើនមុខ។ យ៉ាងណាមិញក្រុមរបស់លោក បានសម្រេចជ្រើសយកការផលិតជាប្រេងកូឡាមុនគេ ដោ​យសារតែផលិតផលនេះធៀបនឹងការផលិតឱសថផ្សេងៗចំណាយដើមទុនតិចជាងគេហើយសង្ឃឹមថាបើជោគជ័យងាយរកទីផ្សារនេះផងដែរ។

 

លោកបញ្ជាក់ថាក្រុមទាំងមូលតស៊ូលើជំនាញមួយនេះពិបាកច្រើនដំណាក់កាល ជាពិសេសបញ្ហាកង្វះដើមទុន ដោយរយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមទាំងមូលចំណាយរួមគ្នាមិនក្រោម១០ម៉ឺនដុល្លារទេ។ក្រុមទាំងមូលនៅតែបន្តឆ្ពោះទៅមុខជាមួយនឹងផលវិបាករាប់មិនអស់ ហើ​យទីបំផុតផលិតផលប្រេងកូឡា ដែលក្រុមលោកធានាគឺមានគុណភាពចង់ល្អជាងផលិតផលនាំចូលមួយចំនួន ក៏សម្រេចបាន ក្នុងនោះក៏មានការបែងចែកជាសាច់ប្រេងកូឡាសម្រាប់តម្រូវស្បែកមនុស្សចាស់ និងកូនក្មេង ដោយឡែកពីគ្នាផងដែរ។

បន្ថែមពីនេះលោក ស្រេង ឈាងឡេង លើកឡើងថា ក្រុមរបស់លោកបានត្រៀមសុំច្បាប់រត់ការដើម្បីចរាចរណ៍ផលិតផលមួយនេះ នៅលើទីផ្សាររួចហើយ ដោយក្រោយក្រសួងអនុញ្ញាតិច្បាប់ ប្រសិនបើមានការគាំទ្រខ្លាំង គឺស្វែងរកដៃគូបង្កើតជារោងចក្រ ដែលតាមការប៉ាន់ស្មាន គឺប្រើដើមទុនជាង១លានដុល្លារ គឺគ្រប់គ្រាន់៕

 

អត្ថបទ៖ចាន់ ដារ៉ា