កូវីដ ១៩ នាំឲ្យស្រាបៀរកម្ពុជាប្តូរពីដំណើរកម្សាន្តទៅអង់គ្លេសទៅជាម៉ូតូ Zoomer X
BREAKING NEWS
Search

កូវីដ ១៩ នាំឲ្យស្រាបៀរកម្ពុជាប្តូរពីដំណើរកម្សាន្តទៅអង់គ្លេសទៅជាម៉ូតូ Zoomer X

សម្រាប់អតិថិជនដែលបានឈ្នះរង្វាន់ដំណើរ​កម្សាន្តទៅចក្រភពអង់គ្លេស ក្រុមហ៊ុន​ខ្មែរប៊ែវើរីជីស​បាន​សម្រេច​ប្តូរ​ទៅ​ជារង្វាន់ម៉ូតូ Zoomer X វិញ។

អ្នកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា ក្រុមហ៊ុន​បាន​សម្រេចចិត្តបែបនេះ​ដោយសារចក្រភពអង់គ្លេសទាំងមូលបានរឹតបន្តឹងការចេញចូលនៃទេសចរដោយសារការ​រាតត្បាត​នៃជំងឺកូវីដ១៩ ដោយមានការព្រួយបារម្ភពីសុខភាពអតិថិជន ក្រុមហ៊ុន​បាន​សម្រេចចិត្តប្តូររង្វាន់ទៅ​ជា​ម៉ូតូវិញ។​

«យើងបានសួរអតិថិជនដែល​ឈ្នះ​រង្វាន់ដើម្បីស្វែងយល់​អំពីការប្តូររង្វាន់នេះ ហើយលទ្ធផលនៃការស្ទាបស្ទង់មតិ​បង្ហាញ​ថា អតិថិជនបាន​ដឹងអំពីស្ថានភាពនៃការរាត​ត្បាត​នៃ​ជំងឺកូវីដ១៩នៅអង់គេ្លស។ ពួកគាត់​​ពេញចិត្តនឹងទទួលយករង្វាន់ម៉ូតូ Zoomer X ជំនួសឱ្យ​ដំណើរ​​កម្សាន្ត»។

ការប្រគល់រង្វាន់ម៉ូតូជូនដល់អ្នកឈ្នះរង្វាន់ទាំង៣៤ នាក់​នឹងប្រព្រឹត្តទៅនៅ​ថ្ងៃសៅរ៍ ទី​២៣ ខែឧសភា នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស វេលាម៉ោង​៨-១០យប់ ក្នុងកម្មវិធីប្រគំតន្រ្តីស្រាបៀរ កម្ពុជា Cambodia Brew The Beat ផងដែរ ហើយការប្រគល់រង្វាន់នេះនឹងអញ្ជើញតែតំណាង​អ្នកឈ្នះរង្វាន់​ប្រាំនាក់ប៉ុណ្ណោះមកទទួល។ ដោយឡែក អ្នកផ្សេងទៀតនឹងមកទទួលរង្វាន់នៅការិយាល័យ​រ​បស់​ក្រុមហ៊ុន​ ស្រាបៀរ កម្ពុជា នៅថ្ងៃបន្តបន្ទាប់៕