ព័ត៍មានទាន់​ហេតុការណ៏
Search

កំពូល​យុវវ័យ​អ្នកមានធំទំាង​១0លើ Live Stream

អ្នកទាំងអស់គ្នាប្រហែលជាមិនជឿទេថា យើងអាចហ្នឹងក្លាយទៅជាអ្នកមាន ដោយសារតែការ Live Stream លើអ៊ីនធើណែត។ ប្រាកដជាមានមនុស្សតិចណាស់​ដែលព្រម​ជឿលើរឿងនេះ ប៉ុន្តែ​ដើម្បីជាការបង្ហាញនូវឧទាហរណ៍​ជាក់ស្តែង ​សូមមក​ស្គាល់មនុស្ស ទាំង១០នាក់ដែលល្បីល្បាញលើ Live Stream ព្រមទាំង​អាចរកប្រាក់យ៉ាងច្រើនពីអ៊ីនធើណែត។

១០. លោកMOONMOON_OW

លោក MOONMOON_OW អាចរកប្រាក់ចំណូលពីការ លេងហ្គេមវីដេអូនៅកម្មវិធី Twitch ​បានរហូតដល់១លាន៧សែនដុល្លារ​អាមេរិក ព្រមទាំងមានអ្នកគាំទ្រ​៨លាន​នាក់។ បុរសម្នាក់នេះពិតជាមានប្រជាប្រិយខ្លាំងនៅពេលដែលកម្មវិធីហ្គេមឈ្មោះ Over watch ត្រូវបានដាក់អោយដំណើរការ ហើយក៏បានទាញយកទសន្សិជនពីកម្មវិថី Twitch មកបន្ថែម​។

៩. Dr Disrespect

សម្រាប់បុរសម្នាក់នេះវិញ ក៏​ពិតជាអស់អស្ចារ្យខ្លាំង។ គាត់អាចរកប្រាក់ចំណូលបាន​រហូតដល់បីលានដុល្លារ​អាមេរិក​ទោះបីជាអ្នកគាំទ្រាំរបស់គាត់មានតែបីលាននាក់ MOONMOON_OW ក៏ដោយ។

៨. Mr. PhantomL0rd

បុរសម្នាក់នេះកាន់តែអស្ចារ្យ! គាត់ចូលប្រលូកក្នុងសង្គម Streamer តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។​ចំពោះអ្នកគាំទ្ររបស់គាត់គឺមានប្រហែលជា ១លាននាក់ តែ ហ្គេមដែលគាត់​លេង​គឺមាន CS:GO ហើយនឹង League Of Legends. ។ដោយ​ធ្លាប់ត្រូវបានដកសិទ្ធិពី Twitch នៅពេលដែលខ្លួន​មានកើតរឿង​ចម្រូងចម្រាស​ពាក់ព័ន្ធហ្នឹងការលេងល្បែង​ស៊ីសងគាត់បានបាត់មុខអស់​៦០០ថ្ងៃ។ មុនពេលដែលត្រូវប្រឈម​នឹងការ​ដកសិទ្ធិ គាត់អាចរកប្រាក់ចំណូល​បានរហូតដល់ ៤លានដុល្លារ​រួចទៅហើយ ឯណោះ។

៧. Mr. Shroud

បុរសម្នាក់នេះវិញរិតតែអស្ចារ្យទៀតហើយ គាត់អាចរកប្រាក់ចំណូលពីការ Live Stream នៅលើកម្មវិធី Twitch បានរហូតដល់ ៤លាន។ គាត់គឺជាមនុស្ស​ដែលមានប្រជាប្រិយក្នុងចំណោមអ្នកលេងហ្គេមល្បីៗបំផុត​របស់ពិភពលោក។ Mr Shroud បានទាក់ទាញអ្នកគាំទ្ររហូតដល់៦លានកន្លះ​ ឯណោះ។

៦. Mr. TFUE

សម្រាប់បុរសម្នាក់នេះ កាន់តែភ្ញាក់ផ្អើល ព្រោះគាត់អាចរកប្រាក់ចំណូលពីការ Live Stream ​របស់គាត់នៅលើបណ្តាញអ៊ីនធើណែត បានរហូតដល់ $១០លាន​ដុល្លារអាមេរិក​ ។ TFUEមិនត្រឹមតែជា Streamer ដ៏ល្បីនោះទេ គាត់ថែមទាំងman ជំនាញ ទៅលើ កីឡាកាយសម្បទាទៀត។ បុរសនេះ​អាច​ទាញចំណូលអ្នក subscribers បានរហូតដល់១១លាន​នាក់ នៅលើ Chanel You tuber របស់គាត់។

៥. Mr. NightBlue3

បុរសម្នាក់នេះមាន​ប្រវត្តិចេញពីហ្គេមដ៏ល្បីមួយឈ្មោះ League Of Legends ដែលគាត់អាចរកចំណូលបាន៦លានដុល្លារ អាមេរិក។ គាត់បានធ្វើអោយអ្នកគាំទ្រនៅលើ twitch ដែលមានចំនួន ២៥លាននាក់​អ៊ូរទាំ អំពីការចាកចេញរបស់ខ្លួន។

៤. Mr. Summit1G

ចំណែកបុរសម្នាក់នេះ គាត់អាចរកប្រាក់ចំណូលបានលើសពី ៦លានដុល្លារ​អាមេរិក។ មានមនុស្សជាច្រើនស្គាល់គាត់ដោយសារតែគាត់ មានប្រជាប្រិយខ្លាំងជាងគេក្នុងកម្មវិធីហ្គេម CS:GO។

៣. Mr. TimTheTatman

កាន់តែភ្ញាក់ផ្អើល ​​ចំពោះបុរសម្នាក់នេះ គឺគាត់អាចរកប្រាក់ចំណូលពីការ Live Stream បានរហូតដល់៦លានកន្លះ​ឯណោះ រួមជាមួយអ្នកគាំទ្រ មានរហូតដល់ ៣លាន៨សែន នាក់នៅលើកម្មវិធី twitch។ ហ្គេមដែលគាត់លេងគឺ Fortnite ។

២. Mr. Ninja

សម្រាប់បុរសម្នាក់នេះវិញ គាត់អាចរកចំណូលបានរហូតដល់ ១០លាន​ដុល្លារអាមេរិក រួមជាមួយអ្នកគាំទ្ររហូតដល់ ១៤លាន​៥សែននាក់ ។ គាត់ចាប់ផ្តើមល្បីល្បាញនៅពេលដែលគាត់បានណៃនាំអោយ gamer ទាំងឡាយមកស្​គាល់កម្មវិធីហ្គេមឈ្មោះ Halo ។

១. Mr. PewDiePie

PewDiePie គឺជាជនជាតិស៊ុយអែត គាត់អាច​រកប្រាក់ចំណូលពីការ Live Stream បានច្រើនជាមនុស្សទាំង ៩នាក់ល្បីៗខាងលើគឺ២០លាន​ដុល្លារអាមេរិក រួមជា​មួយ​អ្នក​គាំទ្ររហូតដល់ ១០២លាន​នាក់ក្នុង Chanel Youtube ។ ទោះបីជា​គាត់​អាចរកប្រាក់បានច្រើនយ៉ាងនេះក៏ដោយ ក៏គាត់នៅតែមិនបញ្ឈប់ការរកប្រាក់ចំណូល​បន្ថែមទៀតពីការលេងហ្គេមនេះដែរ។

សន ផានិត