ព័ត៍មានទាន់​ហេតុការណ៏
Search

ក្ដៅ​ៗ! អាចារ្យ ធំ បែក​ធ្លាយ​រឿង​ស៊ីដាច់​លុយ​ជំនួយ​គ្រូ​ក្បាច់គុន​ល្បុក្កតោ​ជាង​២​ឆ្នាំ

ភ្នំពេញ​ ៖ មហាជន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ ហើយ​រិះគន់​ជាថ្មី​លើ​តារា​ចម្រៀង​រ៉េ​ប ​ឌី​ជេ​ អាចារ្យ ធំ បន្ទាប់ពី​មានការ​បែក​ធ្លាយ​ដំណឹង​ស៊ីដាច់​លុយ​របស់​លោក សេរី ដែល​ជា​គ្រូ​ផ្នែក​ក្បាច់គុន​ល្បុក្កតោ​​​ខ្មែរ​កក្រើក​ពេញ​បណ្ដាញ​សង្គម។

បើតាម​ខ្លឹមសារ​ដែល​ត្រូវបាន​ទម្លាយ​ជា​សាធារណៈ​ដើម្បី​បកស្បែក​មុខ​អាចារ្យ ធំ នោះ​ម្ចាស់​Account Facebook​ឈ្មោះ Oun vansak​បាន​រៀបរាប់ថា​ សូម​គោរព​ជូន​បង​អាចារ្យ ធំ អ្នក​ស្រលាញ់​វប្បធម៌​ជាទី​នឹករលឹក​។​ លុយ​ជំនួយ​អ្នករស់នៅ​ក្រៅប្រទេស ជួយ​ដល់​លោកគ្រូ សេរី ​ ​រយៈពេល​២​ឆ្នាំ​ជាង​តើ​ដល់​ណា​ហើយ​បង​?

ម្ចាស់​Account Facebook​ដែល​នេះ​បន្តទៀត​ថា បើ​រវល់​ខ្លាំង​ប្រាប់​គ្រួសារ​ខ្ញុំ​បាន ស្រួល​ប្រាប់​ម្ចាស់ជំនួយ​វិញ ថែ​វប្បធម៌​បាន​ហើយ កុំ​ថែ​លុយ​ជំនួយ​របស់​មនុ​ស្សមាន​អាសន្ន​ទៀត បង​អាចារ្យ​…​។​ជាមួយគ្នា​នៃ​ការ​ទម្លាយ​នេះ​ដែរ​ភ្លាមៗ​នោះ គេ​សង្កេតឃើញ​លោក ម៉ៃ សុគន្ធ ដែល​ធ្លាប់​ជា​ដៃគូ​ជម្លោះ​ក៏បាន​ទម្លាយ​សារ​ផ្លែផ្កា​អាចារ្យ ធំ ដែរ​ថា ​សំនួរ ដែល​ត្រូវតែ​ឆ្លើយ លុយ​ជំនួយ​ក្រៅប្រទេស​របស់លោក​គ្រូ សេរី គ្រូ​ក្បាច់គុន​ល្បុក្កតោ​ដល់​ណា​ហើយ​ព្រោះ​កន្លងទៅ​២​ឆ្នាំ​ហើយ ?

តារាចម្រៀង​ជាប់​ងារ​ជាតា​រា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ បាន​បន្ថែមថា ​រាល់​លើក មើលទៅ​ដូច​មិន​នៅ​ស្ងៀម​អញ្ចឹងទេ​អ្នកមាន​បុណ្យ តែងតែ​ឡាយ​តប​ក្តៅៗ​តែម្តង​ បើសិន​ម្ចាស់​អា​ខោ​ន​នោះ​និយាយ​មិន​ពិត​ប្តឹងទៅ ហេតុអ្វី​នៅ​ស្ងៀម​អញ្ចឹង​។​ នេះ​ជា​ករណី​ក្បត់​ទំនុក​ចិត្ត​ណា ​បញ្ជាក់​ភ្លាម​ចង់​ដឹង​ចម្លើយ តើ​បងប្អូន​ចង់ដឹង​ចម្លើយ​ដូច​ខ្ញុំ​អត់​ថា​ពិត​ឬ​មិន​ពិត​រឿង​លុយ​ជំនួយ​ថែ​តែ​វប្បធម៌​បាន​ហើយ កុំ​ថែ​លុយ​ដែលមាន​អាសន្ន​ទៀត​ណា អ្នកមាន​បុណ្យ​។​

ទាក់ទង​នឹង​រឿងរ៉ាវ​អាស្រូវ​ដ៏​គួរ​ឲ្យ​អាម៉ាស់​ខាងលើនេះ​ កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​ នៅ​មិនទាន់​អាច​ស្វែង​ការ​បំភ្លឺ​ចំពោះ​ករណី​ចោទប្រកាន់​មក​លើ​សាមីខ្លួន​ឌី​ជេ​អាចារ្យ ធំ បាន​នៅឡើយ​ទេ​ ស្របពេល​ដែលមាន​ទស្សនិកជន​មួយចំនួនធំ​ក៏​រង់ចាំ​ចម្លើយ​បកស្រាយ​ដើម្បី​លាង​ភាពអាម៉ាស់​របស់​អាចារ្យ​ ធំ ផង​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114