ក្នុង​រយៈពេល​២៣ថ្ងៃ យានយន្តល្មើស​ច្បាប់ ៣៤៨៣៣​គ្រឿង ត្រូវ​ផាក​ពិន័យ​តាម​អនុក្រឹត្យ​ថ្មី

ភ្នំពេញ ៖ បើ​តាម​អ្នក​នាំ​ពាក្យ​របស់​អគ្គ​ស្នងការ​រង​ និង​ជា​អ្នក​នាំពាក្យ​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យដឹងថា ចាប់​តាំង​ពី​ថ្ងៃទី០១​ រហូត​ដល់​ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ នគរបាល​ចរាចរណ៍​ទូទាំង​ប្រទេស​ បាន​ត្រួត​ពិនិត្យ​ និង​ផាកពិន័យ​យានយន្ត​ បាន​ចំនួន​ ៣៤៨៣៣គ្រឿង ក្នុង នោះ ម៉ូតូ ២៥៣៨៤​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ ៩៤៤៩​គ្រឿង។

អ្នកនាំពាក្យ​ដដែល​ក៏បាន​បន្តថា សម្រាប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០​នេះដែរ មាន​យានយន្ត ១៤២៩​គ្រឿង ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ​។ ក្នុងនោះ ម៉ូតូ​មាន ៩៦៧​គ្រឿង ខណៈ​រថយន្ត​មាន​ចំនួន ៤៦២​គ្រឿង​ ក្នុង​បទល្មើស​កត់សម្គាល់​ស​ម្រា​ប់​ម៉ូតូ គឺ​អត់​មួក ល្មើស​ភ្លើង​សញ្ញា គ្មាន​ស្លាក​លេខ ដឹក​លើស​ទម្ងន់ និង​ប្រើប្រាស់​ទូរសព្ទដៃ ដោយឡែក​បទល្មើស​កត់​សម្គាល់ សម្រាប់​រថយន្ត គឺ​លើស​ល្បឿន អត់​ខ្សែក្រវាត់ លើស​ទម្ងន់ ប្រើប្រាស់​ទូរស័ព្ទ និង​ស្រវឹង។

រីឯ​​គ្រោះថ្នាក់ចរាចរណ៍​ក្នុង​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នេះវិញ​ មានមនុស្ស​៧នាក់ និង​របួស​ធ្ងន់​៣នាក់ របួស​ស្រាល​២នាក់​។

បើយោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​ ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៣ ឧសភា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១២​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៩​លើក៕
នាគព័ន្ធ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114