ព័ត៍មានទាន់​ហេតុការណ៏
Search

ក្បួនហុងស៊ុយជួយឲ្យអាជីពជោគជ័យ

ដើម្បីបង្កើននូវថាមពល អំណាច និងលាភសំណាងហូរចូលឥតឈប់តាមបែបហុងស៊ុយចិន KPT Plus សូមណែនាំគន្លឹះខ្លះៗ ដើម្បីជួយជម្រុញភាពជោគជ័យនៅក្នុងផ្ទះនិងក្នុងការិយាល័យរបស់អ្នកដូចខាងក្រោម៖

១.​ បង្កើនភាពជោគជ័យលើអាជីព
ដើម្បីជួយជម្រុញនូវភាពជោគជ័យលើអាជីពការងារឲ្យមានហុងស៊ុយទាំងនៅក្នុងផ្ទះនិងក្នុងការិយាល័យរបស់អ្នក អ្នកអាចប្រើហុងស៊ុយតាមបែបចិនជាច្រើនដូចជា ដាក់តាំងរូបនាគ សេះ និងដំបងរាជ្យ។ តាមជំនឿជនជាតិចិន​វត្ថុទាំងនេះតំណាងឲ្យអំណាច និងលាភសំណាង។


២. និមិត្តសញ្ញាសត្វសេះ
តាមជំនឿហុងស៊ុយបុរាណចិន សេះជានិមិត្តសញ្ញានាំមកនូវថាមពលនៃភាពជោគជ័យ កេរ្ដិ៍ឈ្មោះ សេរីភាព និងល្បឿន។ នៅប្រទេសចិន គេប្រើនិមិត្តនេះបែរទៅទិសខាងត្បូងសម្រាប់អ្នកចង់ទទួលបាននូវកេរ្តិ៍ឈ្មោះ និងបែរទៅទិសខាងជើងសម្រាប់អ្នកចង់ទទួលបាននូវភាពជោគជ័យលើការងារ។ ប្រសិនបើសញ្ញារាសី
របស់អ្នកគឺជាសេះ អ្នកអាចដាក់និមិត្តសញ្ញានេះតាមទិសដៅសំណាងរបស់អ្នកដើម្បីទទួលជោគជ័យ។
៣. តុបតែងនៅទិសខាងត្បូង
ភ្លើងជាវត្ថុធាតុតំណាងឲ្យភាពខ្លាំងក្លា។ ដូច្នេះអ្នកអាចជ្រើសរើស វត្តុធាតុនានាដែលមានទម្រង់បែបភ្លើងដូចជា ទៀន រូបភាពដែលមានពណ៌ភ្លឺៗ ដើម្បីតុបតែងឬតាំងលម្អនៅទិសខាងត្បូងនៅក្នុងផ្ទះឬការិយាល័យ
របស់អ្នក។


៤. តុបតែងនៅទិសខាងជើង
ទឹកជាធាតុតំណាងឲ្យភាពរឹងមាំ។ នៅតំបន់ភាគខាងជើងប្រទេសចិន គេប្រើទឹកជាសញ្ញាហុងស៊ុយដែលនាំ
មកនូវថាមពលនៃភាពរឹងមាំលើអាជីពការងារ។ នៅទីនោះគេនិយមតុបតែងដូចជា រូបភាពទឹកហូរ ថូទឹក និងកញ្ចក់ទឹក។ ក្រៅពីនេះ ដើម្បីពង្រឹងថាមពលអាជីព អ្នកក៏អាចតាំងបង្ហាញរូបភាពដែលទាក់ទង
នឹងអាជីពជាច្រើនផងដែរ ជាពិសេសតុបតែងផ្ទះឬការិយាល័យជាពណ៌ខ្មៅនិងស។


៥. នាគជានិមិត្តរូបនៃភាពជោគជ័យ
នាគគឺជានិមិត្តសញ្ញាថាមពលហុងស៊ុយបែបបុរាណចិនដ៏មានអានុភាព ឬតំណាងឲ្យថាមពលបុរស។ គុជខ្យង ឬគ្រីស្តាល់នៅក្នុងក្រញ៉ាំរបស់នាគជានិមិត្តរូបនៃទ្រព្យសម្បត្តិ អំណាច និងឱកាសជាច្រើន។


៦. ដំបងរាជ្យជានិមិត្តរូបនៃអំណាច
ដំបងរាជ្យ ឬ​ Ru Yiមានន័យថា “សម្រេចតាមប្រាថ្នា” ។ ដូច្នេះហើយវាបានក្លាយជាហុងស៊ុយ
ដែលតំណាងឲ្យលាភសំណាង។ ជារឿយៗវាត្រូវបានគេប្រើនៅក្នុងការិយាល័យជានិមិត្តរូបនៃអំណាច
និងភាពជោគជ័យ។

ជឿដែរទេ?​បើជឿshareយកហេងៗណា៎

សន្យា