BREAKING NEWS
Search

ក្មេងស្រី មាន​ប្រភពពី​គ្រួសារ​មាន​ចំណូល​ទាប​ ជារឿយៗ មិនបាន​ទាំង​ត្រៀមខ្លួន​សម្រាប់​វ័យ​គ្រប់​ការ​នោះទេ

​​​ក្មេងស្រី​អាម៉េរិកាំង មកពី​ក្រុមគ្រួសារ​ដែលមាន​ចំណូល​ទាប​ ជារឿយៗ​វិញ ហាក់ដូចជា​មិនបាន​ត្រៀម​ខ្លួន​សម្រាប់​វ័យ​គ្រប់ការ​នោះ​ឡើយ ហើយ​ដែល​ភាគច្រើន​ណាស់ មាន​បទពិសោធន៍​អវិជ្ជមាន​ទៅវិញ​នៅពេលនោះ​។ ការ​ផ្ទៀងផ្ទាត់​យ៉ាង​ពិនិត្យពិច័យ​ នៃ​ការសិក្សា​ស្រាវជ្រាវ​ពីមុនមក​បាន​លើក​យក​មក​និយាយ​យ៉ាង​ដូច្នេះ​។​
​ ​
ការសិក្សា​ស្រាវជ្រាវ​កាលពីពេល​មុននេះ បាន​ផ្តោតទៅលើ​អ្វី​ជា​បទពិសោធន៍​របស់​វណ្ណៈ​កណ្តាល​និង​ក្មេងស្រី ដែល​សម្បូរ​ទៅដោយ​ទ្រព្យធន​នៅក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ និង​ឆ្នាំ​១៩០០​។

ការសិក្សា​ស្រាវជ្រាវ​នៅពេលនេះ គឺ​ផ្តោតទៅលើ​ក្មេងស្រី​ដែល​មកពី​តំបន់​នានា ​នៃ​ទី​ក្រុង​មាន​ប្រភព​ពី​គ្រួសារ​ដែលមាន​ចំណូល​ទាប​នៅ​សហរដ្ឋ​អាមេរិក​។​
​ ​
បណ្តា​ក្មេងស្រី ដែលមាន​ចំណូល​ទាប​មិន​ទទួល​អារម្មណ៍​ថា ខ្លួន​បាន​ត្រៀមខ្លួន​ជាមុន​ ដើម្បី​ឈាន​ចូល​វ័យ​គ្រប់ការ​នោះ​ទេ ហើយ​នឹង​ការចាប់ផ្តើម​មាន​វដ្តរ​ដូ​វ​ប្រចាំខែ ពិសេស​ក្មេងស្រី​ទាំងឡាយណា​ដែល​មាន​រូប​កាយ​ឆាប់​លូតលាស់​លើស​ពី​អ្នក​ដែលមាន​វ័យ​ស្របាល​គ្នា​នោះ​។

អ្នកដឹកនាំ​ការស្រាវជ្រាវ​ លោកស្រី Ann Herbert បាន​ប្រាប់ Reuters Health តាម​អ៊ីមែល​ដូច្នេះ​។

លោកស្រី​បន្តថា ដោយសារតែ​មិនបាន​ត្រៀមខ្លួន​នា​អន្តរកាល​នេះហើយ យើង​ក៏មាន​ការ​ធ្វេស​ប្រហែស​ឱកាស​ដែល​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព គឺ​សុខភាព​ផ្លូវភេទ ​និង​សុខភាព​បន្ត​ពូជ​។​

​លោកស្រី Herbert គឺជា​អ្នកស្រាវជ្រាវ​ម្នាក់​រួមសហការ​ជាមួយ​សាកលវិទ្យាល័យ Columbia University Mailman School of Public Health នៅ​ក្រុង​ញូវយ៉ក​។​
​ ​
ដូចដែល​បាន​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ Journal of Adolescent Health នោះ​ លោកស្រី Herbert និង​សហសេវិក​បាន​វិភាគ​ទិន្នន័យ​ពី​ការសិក្សា​ស្រាវជ្រាវ​ដល់​ទៅ​២០​លើក ​អំពី​ទិដ្ឋភាព​ចិត្តសាស្ត្រ​សង្គម នៃ​ភាព​ពេញវ័យ​គ្រប់ការ​ចំពោះ​ក្មេង​ស្រី មកពី​ប្រភព​ក្រុមគ្រួសារ​ចំណូល​ទាប​ដែល​ត្រូវបាន​ចេញ​ផ្សាយ​រវាង​ឆ្នាំ​២០០០​ និង​ឆ្នាំ​២០១៤​។​
​ ​
គេ​សម្លឹង​ផ្តោតទៅលើ​មូលបទ​ទាំង​៥​នោះ ​គឺ​មាតិកា​នៃ​បទពិសោធន៍​របស់​ក្មេងស្រី​ជាមួយ​ភាព​ពេញ​វ័យ​គ្រប់ការ គុណភាព ​នៃ​បទពិសោធន៍​ទាំងនោះ​។ សារ​ដែល​គេ​ទទួលបាន​អំពី​វ័យ​គ្រប់ការ ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​មនុស្ស​ដទៃ និង​កត្តា​ផ្សេងៗ​ទៀត ដែល​អាចមាន​ឥទ្ធិពល​ទៅលើ​បទ​ពិសោធន៍​របស់​ពួកគេ​។
​ ​
ក្មេងស្រី​ភាគច្រើន​ណាស់ បាន​រាយការណ៍​ពី​បទពិសោធន៍​អវិជ្ជមាន​នៅពេល​ឈានចូល​ដល់​វ័យ​គ្រប់​ការ ជាទូទៅ​គឺពាក់ព័ន្ធ​ទៅនឹង​វដ្ត​រដូវ​ប្រចាំខែ ដោយសារតែ​ពួកគេ​មាន​អារម្មណ៍​ខ្មាសអៀន ប្រ​ចូក​​ច្របល់ ​និង​ភ័យខ្លាច​។

ជាមួយ​នោះដែរ ក្មេងស្រី​ភាគច្រើន​ទទួល​អារម្មណ៍​ថា ជា​ចាំបាច់​ត្រូវតែ​លាក់​បំបាំង​អំពី​សុដន់​ទាំង​គូ​ដែល​លូតលាស់​ឡើង ឬក៏​ត្រូវបាន​ក្រុម​ក្មេងប្រុស​លើកយក​មក​និយាយ​អំពី​សុដន់​របស់​នាង​។​
​ ​
ក្មេងស្រី​ម្នាក់ ​ដែល​ចូលរួម​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​នោះបាន​កត់សម្គាល់ថា ខ្ញុំ​មិន​ចង់​ស្ថិតនៅ​ក្នុង​ចំណោម​បុរសៗ​នោះទេ ពេល​ខ្ញុំ​ចាប់ផ្តើម​មក​រដូវ ខ្ញុំ​ពិត​ជាន​មាន​សម្រស់​ផូរផង់ ហើយក៏​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ឃើញ​មុខ​ខ្ញុំ​ឡើយ ដូច្នេះ​ខ្ញុំ​ស្លៀកពាក់​រលុង​ឃុ​ង ដូចជា​ក្មេងប្រុស​ ធ្វើ​ដូច្នេះ ប្រុសៗ​ក៏​មិន​ចាប់​អារម្មណ៍​នឹង​ខ្ញុំ​ដែរ​។
​ ​
លោកស្រី​ថ្លែងថា ពិតណាស់​ដែល​ក្មេងស្រី​ចង់​ពិភាក្សា​អំពី​វ័យ​គ្រប់ការ​ជាមួយ​មាតា​-​បិតា ​ពិសេស​គឺជា​មួយ​ម្តាយ​តែម្តង​៕

​ ​
​ ​

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114