ក្មេង​ប្រុស​ម្នាក់ ជិះ​ម៉ូតូ​លឿន​ដល់​ផ្លូវ​កោង មិន​ប្រយ័ត្ន​ដួល​បោក​ក្បាល​ទៅ​នឹង​ផ្លូវ រងរបួស​យ៉ាងធ្ងន់ធ្ងរ

ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ថ្ងៃទី០៦ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៧​និង​២០​នាទី មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​ខ្លួនឯង នៅត្រង់​ចំណុច ផ្លូវកែង​ខាងមុខ ក្រុមហ៊ុន លោក ឧកញ៉ា លឹម ហេង ស្ថិត​នៅ​ភូមិជប់​គគី​លិច ឃុំអំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន ឈ្មោះ កែវ ស៊ី​ណាត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ​ភូមិ​ជប់​គគី​លិច ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ រងរបួស​យ៉ាងធ្ងន់ធ្ងរ ផុង​លលា​ក្បាល​ចំ​ថ្ងាស​ខាង​ស្តាំ។

ក្រោយពី​កើតហេតុ ត្រូវបាន​សមត្ថកិច្ច​នៅ​នឹង​មាត់ច្រក​ជប់​គគី បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ តាម​ច្រក​ជប់​គគី​.​សាយ​តា​គូ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114