ក្មេង​ស្រី​សិស្ស​ថា្នក់​ទី​១២ម្នាក់ ជិះកង់​មក​លោតទឹក​ស្ពាន​ព្រែក​សំរោង បាត់​ស្រមោល​ឈឹង

​ភ្នំ​ពេ​ញ ៖ ក្មេង​ស្រី​ក្នុង​វ័យ​១៨​ឆ្នាំ​ និង​ កំពុង​សិក្សា​ថ្នាក់​ទី​១២​វិទ្យាល័យ​ព្រែក​ថ្មី​ បាន​មក​លោតទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ព្រែក​សំរោង​ ដោយ​មិន​ដឹង​ថា ​នាង​មាន​វិបត្តិ​អ្វី​នោះទេ​។

​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​អ៊ុន ​វិច្ឆិកា រស់​នៅ​ក្នុង​ភូមិ​ព្រែក​ថ្មី​ សង្កាត់​ព្រែក​ថ្មី ​ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ​។

យោង​តាម​ប្រភព​ពី​លោក​គ្រី ហ៊ុ​ច មន្ត្រី​សាលា​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​ការងារ​ព័ត៌មាន​ទូទៅ​បាន​ប្រាប់​កម្ពុជា​ថា ​នៅ​រសៀល​ថ្ងៃ​ទី​៥​ខែធ្នូ​នេះ​ ពិត​ជា​មាន​ក្មេង​ស្រី​ជា​សិស្សសាលា​បាន​ធ្វើ​អត្តឃាត​ដោយ​លោតទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ព្រែក​សំរោង​មាន​ទីតាំងនៅ​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ​ពិតប្រាកដ​មែន​។

លោក​ហ៊ុ​ច បញ្ជាក់​ថា ​តាម​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​រសៀល​ថ្ងៃទី​៥​ ខែធ្នូ​នេះ​គេ​បាន​ក្មេង​ស្រី​ជិះ​កង់​មក​ឈប់​លើ​ស្ពាន​ព្រែក​សំរោង​រួច​លោត​ចុះទៅ​ក្នុង​ទឹក​បាត់ស្រមោល​ដោយ​ពុំ​មាន​អ្នកណាម្នាក់​ជួយសង្គ្រោះ​ទាន់​ពេល​បាន​ឡើយ​។ ហើយ​បន្ទាប់ពី​កើតហេតុ​លោក​លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី​បាន​ជួល​ទូក​អ្នកនេសាទ​ឲ្យ​ជួយ​រាវរក​ក្មេង​ស្រី​ក្រែង​អាច​ជួយ​សង្គ្រោះបាន​។ លោក​ចៅសង្កាត់​បាន​សំដែង​នូវ​ការ​សោកស្តាយ​និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ក្មេងស្រី​រងគ្រោះ​ទៀតផង​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114