BREAKING NEWS
Search

ក្រសួងធនធាន​ទឹក​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​បន្តប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ​

ភ្នំពេញ ៖ ក្រសួង ធនធាន​ទឹក និង ឧតុនិយម បាន​ធ្វើការ​អំពាវនាវ​ជាថ្មី សុំ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ ជាមួយ​គ្នា​នឹងធាតុអាកាស ក្តៅ ចុះ​ថមថយ​បន្តិច ប៉ុន្តែ​នៅ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​នៅ​តាម​តំបន់​មួយ ដូច្នេះ​សុំ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន នេះ​បើ​យោង​តាម​ការប្រកាស​រប​ស់​ក្រសួង​ធនធាន​ទឹក។​

​យោង​តាម​ការ​ចេញ​ផ្សាយ របស់​ក្រសួង​ធនធាន​ទឹក​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ២០២០ ស្តី​ពី ស្ថាន​ភាព​ធាតុ​អាកាស​បាន​ឲ្យ​ដឹង​ថា ចាប់ពីថ្ងៃទី ៨ ដល់ ១២ ខែ​មេសា ខាង​មុខ​នេះ អាកាសធាតុ នៅ កម្ពុជា កម្តៅ នឹង​ថយ​ចុះ​មួយ​កម្រិត ប៉ុន្តែ​នៅ​តំបន់​មួយ​ចំនួន មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ហើយ​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់ ១៤ ខែ​មេសា តាម​រយៈ​ការ​តាមដាន ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេត​ឃើញ​ថា ជ្រលង សម្ពាធ​ទាប បង្កើត​ឥទ្ធិពល​មក​លើក​កម្ពុជា ស្ថានភាព​បែប​នេះ និង តាម ការ​ព្យាករ នៅ​ក្នុង​សប្តាហ៍​ទី​២ ខែ​មេសា បណ្តា​ខេត្ត​នានា ធាតុអាកាស ក្តី​នឹង​អាច​ថយ​ចុះ​មួយ កម្រិត ដោយ​ជា​ទូ​ទៅ​សីតុណ្ហ​ភាព​អតិបរមា​មាន​ពី ៣២ ដល់ ៣៧ អង្សា​សេ។​

​តាម​ការ​ព្យាករ​ដដែល​បាន​ឲ្យ​ដឹង នៅ​តាម​បណ្តា​ខេត្ត​នៅ​វាល ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា​ពី ២៥ ដល់ ២៧អង្សា​សេ និង​សីតុណ្ហភាព អតិបរមា​ពី ៣៤ដល់៣៧អង្សា​សេ។ បណ្តា ខេត្ត​នានា​ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ នៅ​ក្នុងកម្រិត​ពី​តិចទៅបង្គួរក្នុងនោះ ផ្នែកខ្លះមាន ភ្លៀង​ធ្លាក់​ច្រើន។​ ចំណែក​បណ្តា​ខេត្ត​នៅ​ខ្ពស់​រាប​ឦសាន សីតុណ្ហភាព​អប្បបរមា​មានពី២៤ដល់ ២៦អង្សា​សេ និង​សីតុណ្ហភាព អតិបរមា​មាន​ពី៣២ដល់៣៤អង្សាសេ។ ផ្នែក​មួយ​ចំនួន​នឹង​អាច មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពីតិច​ទៅមធ្យម។ ចំពោះ​បណ្តា​ខេត្ត​នៅតំបន់មានសមុទ្រមាន សីតុណ្ហភាព អប្បបរមា ២៥ ដល់ ២៧ អង្សា​សេ និង សីតុណ្ហភាព​អតិបរមា​មាន ពី ៣៣ ដល់ ៣៥ អង្សា​សេ នឹង​អាច​មាន​ភ្លៀងធ្លាក់​ក្នុង​កម្រិតពីតិច​ទៅប​ង្គួរ។ ជាមួយគ្នា​នេះ ក្រសួង​បាន​បន្ត​ថា ស្ថានភាព បែប នេះ សូម ប្រជាពលរដ្ឋ ប្រុង ប្រយ័ត្ន ខ្ពស់ ចំពោះ បាតុភូត ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ ជា​មួយ​គ្នានឹងធាតុអាកាសក្តៅចុះថមថយបន្តិចនេះ៕

 

​អត្ថបទ៖ ឌួង​វិ​រះ​ជ័យ​