ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ធនធាន​ទឹក​ជូនដំណឹង​ពី អាកាសធាតុ ចុះ​ត្រជាក់ ចាប់ពី ពាក់កណ្តាល​ខែ​វិឆ្ឆិកា​នេះ តទៅ រហូតដល់ ថ្ងៃទី​២០

ភ្នំពេញ ​៖ ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា​បាន ជូនដំណឹង​ពី ស្ថានភាព​អាកាសធាតុ និង​ចុះ ត្រជាក់ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល ភាគ​ពាយ័ព្យ តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន ក្នុង​ប្រទេស (​ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩) ។

ក្រសួង​បន្តថា ការចុះ​ត្រជាក់​នេះ​ដោយសារ ជ្រលង​សម្ពាធ​ខ្ពស់ បាន​នឹង​កំពុង​រំកិល​ចុះក្រោម និង​មាន​ឥទ្ធិពល​មធ្យម​លើ​កម្ពុជា​។ ក្រុម​អ្នក​ព្យាករ​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា តាមរយៈ​ការតាមដាន​ស្ថានភាព​ធាតុអាកាស​ជាប្រចាំ​ទាំង​នៅក្នុង​តំបន់​និង​នៅ​កម្ពុជា​សង្កេតឃើញថា ចាប់ពី​ថ្ងៃទី ១៤-២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល ភាគ​ពាយ័ព្យ តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន នឹង​អាច​មាន​ភ្លៀង​តិចតួច​នៅ​ផ្នែក​ខ្លះ។

សីតុណ្ហភាព​អប្បបរមា មាន​ពី​២១ -២៣ °c​។ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C ។ ២- តំបន់​វាលទំនាប​ភាគ​ខាងក្រោម និង​តំបន់​មាត់សមុទ្រ នឹង​អាចមាន ភ្លៀង​ធ្លាក់​តិចតួច​។ សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៥ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨ -៣០ °C។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា ព័ត៌មាន៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114