BREAKING NEWS
Search

ក្រសួង​ធនធាន​ទឹក ណែ​នាំ​ឲ្យ​ពលរដ្ឋ​ថែរក្សា​សុខភាព​ចំពោះ​ការ​កើន​ឡើង​នៃ​កម្តៅ និង​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ភាគ​ពាយ័ព្យ​

​ភ្នំពេញ ៖ ​ក្រុម​អ្នក​ព្យាករណ៍​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជូនដំណឹង ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ថែរក្សា​សុខភាព​ ចំពោះ​ការ​កើន​ឡើង​នៃ​កម្តៅ និង​សូម​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ជាពិសេស​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ចាប់ពី​ថ្ងៃ​ទី ១៨-២១ ខែ​មីនា ដោយ​អះអាង​ថា​កម្រិត​សម្ពាធ​ទាប​នៅ​លើ​ផ្ទៃដី និង​សម្ពាធ​ខ្ពស់​នៅ​រយៈកម្ពស់​គ្រប​ដណ្ដប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា។​

យោង​តាម​សេចក្តី​ជូន​ដំណឹង ចុះ​ថ្ងៃ​ទី​១៧​មីនា របស់ ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ក្រសួង​ធនធាន​ទឹក បាន​ព្យាករណ៍​រក​ឃើញ​ថា កម្ពុជា និងអាច​មាន​ភ្លៀង​ធ្លាក់​ខ្សោយ​នៅ​ផ្នែក​ខ្លះ ដោយឡែក​នៅ​ថ្ងៃ​ទី ១៨-២១​ខែ​មីនា ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ​សៀមរាប ប៉ៃលិន បាត់ដំបង និង​ខេត្ត​ព្រះវិហារ នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ជា​មួយ​នឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ និង​ចាប់ពី​ថ្ងៃ​ទី ១៧-២៣ ខែ​មីនា នឹង​អាច​មាន​រៀង​ខ្សោយ ដោយឡែក​តែ​ខេត្ត​កោះ កុង នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម។

ជាមួយគ្នា​នេះ ក្រុមការងារ​ក្រសួង​ណែ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព ​ចំពោះ​ការ​កើន​ឡើង​នៃ​កម្តៅ និង​សូម​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ជាពិសេស​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ចាប់ពី​ថ្ងៃ​ទី ១៨-២១ ខែ​មីនា​។​

​ក្រុម​អ្នក​ព្យាករណ៍​ក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់​ថា ដោយសារតែ​កម្រិត​សម្ពាធ​ទាប​ នៅ​លើ​ផ្ទៃដី និង​សម្ពាធ​ខ្ពស់​នៅ​រយៈកម្ពស់​គ្រប​ដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ បែបនេះ​ធ្វើ​ឲ្យ​អាកាសធាតុ​ តាម​បណ្តា​ខេត្ត​មាន​ស្ថានភាព​ដូច​ខាង​ក្រោម​៖ ១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​ ល ៖

សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៨°C– សីតុណ្ហភាព​អតិបរមា មាន​ពី ៣៧-៣៩°c ។​២- បន្ទា​ខេត្ត​នៅ​ខ្ពង់រាប​ឦសាន ៖– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៨°C– សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦°c ។​៣- បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៨°C– សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៣៧°c៕

 

អត្ថបទ៖ ឌួង​វិ​រះ​ជ័យ​