BREAKING NEWS
Search

ក្រសួង​ធម្មការ​និង​សាសនា​ទទួល អំណោយ​ពី​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា

ភ្នំពេញ ៖ ក្រសួង​ធម្មការ​និង​សាសនា​បាន​ទទួល អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​និង​ថវិកា​មួយ​ចំនួន​ពី​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ដើម្បី​យក​ទៅ​ចែក​ជូន​បន្ត​ដល់ដៃ​ជន​ងាយ​រងគ្រោះ​ផ្សេងៗ។

ពិធី​នេះ​បាន​រៀប​ចំ​ធ្វើ​នៅ​វត្ត​ញាណ​រង្សី ​សង្កាត់​ទួល​សង្កែ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ២០១៧​ ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម ពី​លោក​ហ៊ឹ​ម ឆែម​ ទេស​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា និង​ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ បណ្ឌិត ខឹម សម្បត្តិ ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ព្រមទាំង​ក្រុមការងារ រួម​នឹង​ព្រះសង្ឃ​ជាច្រើន​អង្គ​ទៀត។

នា​ឱកាស​នោះ​ដែរ លោក ហ៊ឹ​ម ឆែម ​ក៏បាន​កោតសរសើរ​ដល់​កិត្តិនាម​និង​ស្នា​ព្រះ​ហស្ស​របស់​ព្រះ​តេជគុណ សុវណ្ណ​ជោតិ​បណ្ឌិត​ខឹម សម្បត្តិ ផង​ដែរ​ដោយសារតែ​ព្រះអង្គ​បាន​ជួយ​ជ្រោមជ្រែង​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ នាំ​យក​អំណោយ​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ផ្សេងៗ​ក្នុងពេលដែល​ក្រសួង​កំពុងតែ​ខ្វះខាត​នូវ​អំណោយ​ទាំងនេះ។

លោក​ទេសរដ្ឋមន្ត្រី​បន្ត​ថា ក្នុងនាម​លោក តំណាង​ក្រសួង​ធម្មការ​និង​សាសនា​និង​នាំ​យក​អំណោយ​ទាំងនេះ​ទៅ​ចែក​ជូន​ដល់ដៃ​បងប្អូន​ទី​ទាល់ក្រ ចាស់ជរា គ្មាន​ទីពឹង​និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ផ្សេងៗ​ដល់ដៃ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​មិន​ឲ្យ​បាត់​មួយ​រៀល​ណា​ឡើយ។

នា​ឱកាស​នោះ​ដែរ ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ បណ្ឌិត ខឹម សម្បត្តិ ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​បាន​មាន​សង្ឃ​ដីកា​ថា អំណោយ​ដែល​ប្រគល់​នៅ​ពេល​នេះ​ គឺ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក៏ដូចជា​កងទ័ព​នៅ​សមរភូមិ​មុខ​ជួយ​រំលែក​ទុក្ខលំបាក​និង​ការខ្វះខាត​ផ្សេងៗ ផងដែរ។

អំណោយ​ទាំងអស់​របស់​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ពេលនេះ​រួមមាន គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួនធំ និង​ថវិកា​៤.០០០.០០០​លាន​រៀល​៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114