ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បន្ត​ថែទាំផ្លូវជាតិ​​ព្រម​ៗ​គ្នា
BREAKING NEWS
Search

ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បន្ត​ថែទាំផ្លូវជាតិ​​ព្រម​ៗ​គ្នា

​ព្រះវិហារ​ ៖ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​បំពេញការងារ​យ៉ាងសកម្ម ទៅតាម​ការណែនាំ​របស់ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ និង​ក្រោម​ការពិនិត្យ​ដោយ​ផ្ទាល់​ពី លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ដោយ​ក្នុង​ខណៈ​ពេលនេះ ក្រុមការងារ​ជាច្រើន​ក្រុម​​កំពុង​បំពេញការងារ លើ​ការថែទាំ​-​ជួសជុល​ផ្លូវថ្នល់ កាត់​ស្មៅ និង​ជួសជុល​បង្គោល​សុវត្ថិភាព​ព្រមៗ​គ្នា​ផង​ដែរ។

​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា សម្រាប់​ពេលនេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ​កំពុង​ធ្វើ​សកម្មភាពថែទាំ​ផ្លូវជាតិ​លេខ​៩៥ (​កង​ថែទាំ​ផ្លូវ​ក្រាល​កៅស៊ូ DBST) ដែល​មាន​ប្រវែង ៥៩,១​គីឡូម៉ែត្រ ចាប់ពី​បំបែក​ផ្លូវជាតិ​លេខ​៩ ស្រុក​ទីរួមស្រុក​ឆែប ដល់​ភូមិ​ភ្នំ​ដែក ស្រុក​រវៀង ខេត្ត​ព្រះវិហារ និង​បន្តស្រោច​កៅស៊ូ​សៀ​ល​លប់​ស្នាម​ប្រេះ នៅគីឡូម៉ែត្រ ៦១+១៥០ ជា​លទ្ធផល​សម្រេច​បាន​ប្រវែង ៣៥០ ម៉ែត្រការ៉េ​បន្ថែម​ទៀត ស្ថិត​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

​សកម្មភាព​ក្រុមការងារ​ថែទាំ​ផ្លូវ​ខេត្ត​លេខ 2PVH4 (​កង​ថែទាំ​ផ្លូវ​ក្រាល​ល្បាយ​ថ្មភ្នំ​) មាន​ប្រវែង ៣២​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្វាយជ្រុំ ដល់អានសេះ និង​​បន្ត​កៀរ​សម្រួល​ផ្លូវ និង​ថែម​ដី​ល្បាយ​ថ្មភ្នំ ជា​លទ្ធផល​សម្រេច​បាន ៤​គីឡូម៉ែត្រ​បន្ថែម​ទៀត ស្ថិត​ក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្​តព្រះវិហារ​។

​អំពី​ក្រុមការងារ​កាត់​ស្មៅ និង​ជួសជុល​បង្គោល​សុវត្ថិភាព នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២​គីឡូម៉ែត្រ​១១០+០០០ ដល់ គីឡូម៉ែត្រ ១១២៥ +០០០ ស្ថិត​ក្នុងស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​។ អំពី​ការងារ​អ៊ុត​កៅស៊ូ AC ក្នុង​ក្រុង​ព្រះវិហារ (​គម្រោង​គុណប្រយោជន៍​ខេត្ត​) បាន​បន្ត​អ៊ុត​កៅស៊ូ​នៅ​លើ​ផ្លូវ​ម្លូព្រៃ​៕
អត្ថបទ៖ ​ស្រីរ័ត្ន
សូមចុចអាន៖ ​ចេញហើយ​តម្លៃ​សាំង​លក់​តាម​ហ្គារ៉ាស ​ចាប់​ពី​ថ្ងៃ ០១ មិថុនា​ទៅ