BREAKING NEWS
Search

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ក្រៅផ្លូវការ​ឈ្នះ​ក្រុម African All Stars ៦​ទល់​១

ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ក្រៅផ្លូវការ​ឈ្នះ​លើ​ក្រុម African All Stars (​កីឡាករ​មកពី​ទ្វីប​អា​ហ្វ្រិ​ច​ដែល​ប្រកប​អាជីព​នៅ​កម្ពុជា​) ដោយ​លទ្ធផល ៦​ទល់​១ នា​រសៀល​ថ្ងៃ​ព្រ​ស​ហ្បតិ៍ ទី​១៩ ខែមករា ឆ្នាំ​២០១៧ លើ​ទីលាន​វិទ្យាល័យ​បឹង​កេងកង​។

ជ័យជម្នះ​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​ប្រកួត​កម្ដៅ​សាច់ដុំ​នេះ​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ សុក សំណាង​, គ​ន្ធា រ៉ា​វ៉ាន់​, Ugochukwu Obi មា្ន​ក់​១​គ្រាប់ ស្របពេល​កីឡាករ​ថ្មី​ទើប​ចុះ​កុងត្រា​ចំនួន​២​រូប​គឺ​កីឡាករ Chidera​និង Chigoze រកបាន​ម្នាក់​២​គ្រាប់​។ ចំណែក​១​គ្រាប់​វាយបក​របស់​ក្រុម African All Stars រកបាន​ដោយ​កីឡាករ Sankara​។

លោក សំ វ៉ាន់​ដេ​ត គ្រូបង្វឹក​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ប្រមូលផ្ដុំ​កូនក្រុម​ជា​យូ​ខែ​មកហើយ ហើយ​លោក​កំពុងតែ​ពង្រឹង​កូនក្រុម​របស់ខ្លួន​ទាំងថ្មី​និង​ចាស់ ព្រមទាំង​កីឡាករ​សំខាន់ៗ ទើប​ត្រឡប់​មកពី​ក្រុម​ជម្រើសជាតិ ដើម្បី​ត្រៀមខ្លួន​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2017) និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup 2017) ផងដែរ​។​

សូម​រំលឹកថា ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បានបញ្ចប់​រដូវ​កាល​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ ត្រឹម​ចំណាត់ថ្នាក់​លេខ​៤​ក្នុងចំណោម​សមាជិក​ទាំង​១០​ក្រុម​ដែល​ចូលរួម​ប្រកួតប្រជែង​ក្រោយ ប្រកួត​បាន​១៨​លើក ឈ្នះ​បាន​១០ លើក​ស្មើ​១ លើក​និង​ចាញ់​៧ លើក​មាន​៣១ ពិន្ទុ​ក្នុង​ដៃ​។

ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ​២០១៦ នេះ​វិញ​បាន​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ខកចិត្ត​ត្រឹម​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រោយ​ប្រកួត​ចាញ់​ក្រុម​ក្រសួងការពារជាតិ ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្ដី ៦​ទល់​៥ ក្រោយ​ប្រកួត​ស្មើគ្នា ១​ទល់​១ ក្នុង​ម៉ោង​ប្រកួត​ផ្លូវការ ៩០ នាទី​និង​បន្ថែម​១៥​នាទី​ចំនួន​២​លើក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114