ក្រុមហ៊ុន​តាន់​ចុង ម៉ូ​ធ័​រ ខេ​ម​បូ​ឌា ​បាន​ញាំ​បាយ​សាមគ្គី​ និង​ផ្តល់ការ​ចាប់​រង្វាន់​ដល់​អតិថិជន​របស់​ខ្លួន​
BREAKING NEWS
Search

ក្រុមហ៊ុន​តាន់​ចុង ម៉ូ​ធ័​រ ខេ​ម​បូ​ឌា ​បាន​ញាំ​បាយ​សាមគ្គី​ និង​ផ្តល់ការ​ចាប់​រង្វាន់​ដល់​អតិថិជន​របស់​ខ្លួន​

សៀមរាប​ ៖ ក្រុមហ៊ុន​តាន់​ចុង​ម៉ូ​ធ័​រ ខេ​ម​បូ​ឌា បានរៀបចំ​កម្មវិធី​ជួបជុំ​គ្រួសារ Nissan ប្រចាំឆ្នាំ​នៅ​ពេល​រាត្រី នៅ​យប់​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៧ ដែលមាន​ទី​តាង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ហើយ​នៅ​ក្នុង​កម្មវិធី​ជួបជុំ​គ្រួសារ Nissan ប្រចាំឆ្នាំ​នោះដែរ ​ក៏មាន​ចាប់​ជា​រង្វាន់​ជូន​ដល់​អតិថិជន​របស់ខ្លួនផងដែរ។​

លោក​ ហួត គីម​ម៉េង នាយក​ក្រុមហ៊ុន តាន់​ចុង​ម៉ូ​ធ័​រ ខេ​ម​បូ​ឌា ​បាន​ថ្លែង​ទៅកាន់​អតិថិជន​ដែល​បាន​មក​ចូលរួម​កម្មវិធី​ជួបជុំ​គ្រួសារ Nissan ប្រចាំ​ឆ្នាំ ដោយ​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​តាន់​ចុង​ម៉ូ​ធ័​រ ខេ​ម​បូ​ឌា​ ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​តាន់​ចុង​ម៉ូ​ធ័​រ ម៉ាឡេស៊ី ដែលមាន​បទពិសោធន៍​ជាង​៦០​ឆ្នាំ ក្នុង​វិស័យ​ ដំឡើង​ លក់ ជួសជុល រថយន្ត​ម៉ាក​នីសា​ន់ និង​ផលិត​គ្រឿងបន្លាស់​រថយន្ត​។

ឥទ្បូ​វ​នេះ ​ក្រុមហ៊ុន​តាន់​ចុង បាន​ពង្រីក​វិសាលភាព​អាជីវ​កម្ម​ក្នុង​តំបន់ ឥណ្ឌូចិន ក្នុងនោះ​រួមមាន​ប្រទេស កម្ពុជា វៀតណាម ទ្បា​វ ភូមា​។​

លោក​ ហួត គីម​ម៉េង នាយក​ក្រុមហ៊ុន​បាន​បន្តទៀតថា ដោយ​ទ្បែ​កនៅ​ប្រទេស​កម្ពុជា មាន​ក្រុម​តាន់​ចុង បាន​បង្កើត​បុត្រ​សម្ព័ន្ធ​មួយចំនួន​ដូចជា ក្រុមហ៊ុន​តាន់​ចុង​ម៉ូតូ ខេ​ម​បូ​ឌា ក្រុមហ៊ុន​ធី​ស៊ី​អេ​ច​ប្រេ​ស និង​ក្រុមហ៊ុន Mayflower។​

ក្រុមហ៊ុន​តាន់​ចុង​ម៉ូតូ ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួល​សិទ្ធ​ផ្តាច់​មុខ ចែកចាយ​ និង​លក់​ផ្គត់ផ្គង់ គ្រឿងបន្លាស់ រថយន្ត ម៉ាក​នីសា​ន់ នៅក្នុង​ប្រទេស​កម្ពុជា។

ក្នុងនោះ​រួមមាន​ដូចជា រថយន្ត Pickup Navara NP300 រថយន្ត SUV X irail រថយន្ត Mini SUV Juke រថយន្ត​Minibus Urvan ជាដើម​។​

លោក​បាន​បញ្ជាក់​ទៀត​ថា នៅក្នុងកំ​ទ្បុ​ង​ឆ្នាំ​២០១៧​នេះ ​ក្រុមហ៊ុន​គ្រោង​នាំចូល និង​ចែកចាយ​នៅ​ម៉ូ​ដែលជា​ច្រើន​ផ្សេងទៀត ដើម្បី​បំពេញ​តម្រូ​វ​ការ​ទីផ្សារ​កម្ពុជា ដោយ​ផ្តល់ជូន​អតិថិជន​ទាំងអស់​នៅ​ជម្រើ​ស​កាន់តែច្រើន​ សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ក្នុង​គ្រួសារ ក៏ដូចជា​សម្រាប់​បម្រើ​ដល់​គោល​ដៅ​អាជីវកម្ម​ចាប់ពី​ខ្នាតតូច មធ្យម រហូតដល់​សហគ្រាស​ខ្នាត​ធំ​។​

ក្រុមហ៊ុន​យើង​នឹង​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នៅ​រថយន្ត ដែលមាន​គុណភាព​ខ្ពស់​ស្របតាម​តម្រូ​វ​ការ ជាក់ស្ដែង​របស់​អតិថិជន រួមជាមួយ​សេវាកម្ម​រហ័ស​ទាន់​ចិត្ត ប្រកប​ដោយ​ភាព​រួសរាយ​រាក់ទាក់ និង​កក់ក្តៅ​បំផុត​។​

ដូចដែល​លោកអ្នក​បានដឹង​ស្រាប់ Nissan ជា​ម៉ាក​រថយន្ត​ជប៉ុន​ ដែលមាន​កេរ្តិ៍ឈ្មោះ ល្បី​ល្បាយ និង​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114