ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ ​រំពឹង​ថា​ អាមេរិក ​នឹង​ពន្យារពេល​ការ​ដាក់​ពន្ធ​រថយន្ត​របស់​EU និង​ជប៉ុន

ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​គិតថា​ ប្រធានាធិបតី​អាមេរិក​ នឹង​ដើម្បី​ពន្យារពេល​កាលកំណត់​ ដែល​បានដាក់​ដោយ​ខ្លួនឯង​ថា ​តើ​ត្រូវដាក់​ពន្ធ​២៥% លើ​មូលដ្ឋាន​សន្តិសុខ​ជាតិ​លើ​រថយន្ត​និង​គ្រឿងបន្លាស់​ដែល​នាំចូល​ពី​សហគមន៍​អឺរ៉ុប និង​ប្រទេស​ជប៉ុន ចំ​ពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុងតែបន្ត​ជាមួយ​ប្រទេស​ចិន។

ការពន្យារ​ពេលដែល​ត្រូវបាន​គេ​រំពឹងថា​ នឹងត្រូវ​ប្រកាស​ចេញ​នៅ​ចុង​សប្តាហ៍​នេះ ​បាន​ធ្វើឡើង​នៅពេលដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​ចង់បង្ហាញ​ពី​ការវិនិយោគ​របស់​សហ​រដ្ឋ​អាមេរិក​ដើម្បី​ព្យាយាម​រារាំង​លោក Trump ពី​ការប្រើប្រាស់​ពន្ធគយ​ដែល​ពួកគេ​អះអាងថា​អាចធ្វើឱ្យ​អាមេរិក​ត្រូវ​អស់ថ្លៃ​ការងារ​។​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោក Wilbur Ross បានឱ្យដឹងថា​កាលពី​ដើមខែ​នេះ ពន្ធគយ​ប្រហែលជា​មិនចាំបាច់​នៅឡើយ​។​

មន្ត្រី​សហភាព​អឺរ៉ុប​រំពឹងថា​ លោក Trump នឹង​ប្រកាស​ពី​ការពន្យារពេល​៦​ខែ​នៅពេលដែល​លោក​ប្រឈមមុខ​ជាមួយ​កាលកំណត់​ដែល​កំណត់ដោយ​ខ្លួនឯង​នៅ​សប្តាហ៍​នេះ​។ លោក Trump កាលពី​ខែឧសភា​បាន​ពន្យារពេល​ការសម្រេចចិត្ត​លើ​ពន្ធគយ​រហូតដល់​១៨០​ថ្ងៃ ពេលដែល​លោក​បាន​បញ្ជា​ឱ្យ​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​គឺ​លោក Robert Lighthizer បន្ត​ការចរចា​។​

មន្ត្រី​ក្នុង​ឧស្សាហកម្ម​យានយន្ត​ជាច្រើនរូប​បាន​ប្រាប់ Reuters​ថា​ការិយាល័យ​របស់លោក Lighthizer​នាពេល​ថ្មីៗ​នេះ​បានស្នើ​សុំឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​ជាច្រើន​ផ្តល់​ការវិនិយោគ​សរុប​ដែល​ពួកគេ​បានធ្វើ​នៅ​សហរដ្ឋអាមេរិក​។​

កាលពី​ថ្ងៃ​ពុធ​លោក Bill Lee អភិបាលរដ្ឋ Tennessee ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​គណបក្ស​សាធារណរដ្ឋ​របស់លោក Trump គ្រោង​នឹងចូលរួម​បើក​ការដ្ឋាន​សាងសង់​នៅ​រោងចក្រ​ដំឡើងរថយន្ត Chattanooga របស់​ក្រុមហ៊ុន Volkswagen AG ដែល​ពួកគេ​នឹង​បង្ហាញ​ការចាប់ផ្តើម​នៃ​ការពង្រីក​ទឹកប្រាក់​ចំនួន​៨០០​លាន​ដុល្លារ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី និង​បន្ថែម​ការងារ​ចំនួន​១​ពាន់​កន្លែង​។​

ដោយឡែក ក្រុមហ៊ុន​សាជីវកម្ម Daimler AG បានលើកឡើង​កាលពី​ចុងឆ្នាំ​២០១៧ ថា គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ​ដើម្បី​ពង្រីក​ទីតាំង​ផលិតកម្ម​របស់ខ្លួន​នៅ​ជុំវិញ​ទីក្រុង Tuscaloosa រដ្ឋ Alabama ដោយ​បង្កើត​ការងារ​បាន​ជាង​៦០០​កន្លែង​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114