ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ ក្នុង​ក្រុង​ខេមរភូមិន្ទ ប្រកាស​បញ្ចុះតម្លៃ​ភ្លើង​

កោះកុង ៖ យោង​តាម​លិខិត​មួយច្បាប់​របស់​ក្រុមហ៊ុន​អិ​ល វ៉ា​យ ភី គ្រុប អគ្គិសនី​កោះកុង របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ផ្ញើ​ទៅកាន់​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កោះកុង ចុះ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០​នេះ​ ឲ្យ​ដឹងថា ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ស្រុក​មណ្ឌលសីមា និង​ក្រុង​ខេមរ​ភូមិន្ទ​មួយ​នេះ នឹង​បញ្ចុះតម្លៃ​អគ្គិសនី​ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ ​ខាងមុខនេះ​តទៅ​។​

​ក្នុងនោះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​ថា តម្លៃ​អគ្គិសនី​លក់​ថ្មី​នេះ គឺ ​ត្រឹម​៥,៨​បាត ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង ខណៈ​តម្លៃ​ចាស់ គឺ ៦​បាត ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ ដោយឡែក​សម្រាប់​ឧស្សាហកម្ម ពាណិជ្ជ​កម្ម នឹង​លក់​៥,៧​បាត ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ខណៈ​តម្លៃ​ចាស់​៥,៨​បាត ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​៕


អត្ថបទ ៖ លឹម ហួរ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114