ក្រុមហ៊ុន Amazon ដកខ្លួនចេញពីសន្និសីទទូរគមនាគមន៍ដ៏ធំក្នុងសមាជទូរស័ព្ទពិភពលោកជុំវិញបញ្ហាមេរោគឆ្លងកូរ៉ូណា

ក្រុមហ៊ុន Amazon បានដកខ្លួនចេញពីសមាជទូរស័ព្ទពិភពលោក MWC ដែលធ្វើឡើងក្នុងខែនេះ ដោយសារការឆ្លងវីរុសកូរ៉ូណា។ វាជាការប៉ះទង្គិចមួយផ្សេងទៀតដល់ការប្រមូលផ្តុំដ៏ធំបំផុតមួយរបស់ឧស្សាហកម្មផ្នែកទូរគមនាគមន៍ដែលទាក់ទាញភ្ញៀវទេសចរជាង ១សែននាក់ទៅកាន់ទីក្រុង Barcelona។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ដោយសារតែការផ្ទុះឡើងនៃមេរោគថ្មី និងមានការព្រួយបារម្ភពីមេរោគនេះ ក្រុមហ៊ុន Amazon នឹងដកខ្លួនចេញពីការដាក់តាំងបង្ហាញ និងចូលរួមនៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឆ្នាំ ២០២០ ។

ក្រុមហ៊ុន Amazon បានរៀបចំផែនការបង្ហាញវត្តមានទំនិញសំខាន់ៗតាមរយៈ AWS របស់ខ្លួនដែលគ្រោងនឹងរៀបចំក្នុងកម្មវិធីសន្និសីទពេញមួយថ្ងៃនៅថ្ងៃដំបូងនៃព្រឹត្តិការណ៍។

ក្រុមហ៊ុន Amazon ជាក្រុមហ៊ុនលក់ទំនិញរាយតាមអនឡាញទី៤ ដែលបានដកខ្លួនចេញពីសមាជទូរសព្ទពិភពលោកប្រចាំឆ្នាំនៅសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនអេឡិចត្រូនិច LG របស់កូរ៉េខាងត្បូង ក្រុមហ៊ុនផលិតឧបករណ៍ស៊ុយអែត Ericsson និងក្រុមហ៊ុនបង់រំលោះអាមេរិក Nvidia ។

សមាគមឧស្សាហកម្មទូរគមនាគមន៍ GSMA ដែលដឹកនាំសន្និសីទនេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃអាទិត្យម្សិលមិញថា ក្រុមហ៊ុន Amazon បានដកខ្លួនចេញពីសាមាជ ដោយសារក្រុមហ៊ុនចង់រឹតបន្តឹងការប្រុងប្រយ័ត្នផ្នែកសុខភាពដើម្បីការពារប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសនេះ។

GSMA បាននិយាយថា ពុំមានអ្នកទេសចរណាម្នាក់មកពីខេត្តហ៊ូប៉ីត្រូវបានអនុញ្ញាត្តឱ្យចូលរួមក្នុងកម្មវិធីទេ។ ភ្ញៀវដែលមកពីប្រទេសចិនត្រូវតែបង្ហាញថា ពួកគេមិនធ្លាប់បានទៅតំបន់ផ្ទុះឡើងនៃមេរោគរយៈពេលពីរសប្តាហ៍មុនព្រឹត្តិការណ៍នេះប្រារព្ធឡើង។

ចំណែកឯក្រុមហ៊ុនទូរសព្ទ Huawei និងក្រុមហ៊ុនទូរសព្ទ ZTE របស់ចិនបាននិយាយថា ពួកគេនឹងចូលរួមក្នុងសមាជទូរសព្ទពិភពលោក ដោយបញ្ជាឱ្យបុគ្គលិកដែលនៅប្រទេសចិនផ្តាច់ខ្លួនពីមូលដ្ឋាននៅក្នុងប្រទេសនៅមុនព្រឹត្តិការណ៍នេះ ដើម្បីធានាថាពួកគេគ្មានជំងឺឆ្លង និងដើម្បីបញ្ជាក់ទៅបុគ្គលិកអឺរ៉ុបក្នុងការការពារចំពោះការជាប់គាំងណាមួយ។

បញ្ហាជុំវិញការរីករាលដាលនៃវីរុសកូរ៉ូណា បណ្ដាលឲ្យពិព័រណ៍ពាណិជ្ជកម្មនិងសន្និសីទឧស្សាហកម្មធំៗជាងពីរក្នុងប្រទេសចិននិងក្រៅប្រទេស ត្រូវបានពន្យារពេលដោយសារការទប់ស្កាត់ការធ្វើដំណើរ និងមានក្ដីព្រួយបារម្ភអំពីការចម្លងនៃមេរោគថ្មី ហើយបង្កឲ្យខាតបង់ប្រាក់រាប់ពាន់លានដុល្លារពីបញ្ហានេះ៕

 

ចុចអាន៖  ឮល្ហិចល្ហៀងមកថាបើ Amazonឬ Vox មិនទិញយក Snapchat បណ្តាញនេះនឹងដួលនៅឆ្នាំ២០២០

 

ប្រែសម្រួល៖ សន្យា


TAG