ក្រុមហ៊ុន Nutrilatt Cambodia បង្ហាញលទ្ធផលពិសោធន៍ និងគ្រោងធ្វើសន្និសិទ្ធកាសែតពាក់ព័ន្ធនឹងគុណភាពម្សៅទឹកដោះគោរបស់ខ្លួន

កន្លងមក ធ្លាប់មានព័ត៌មានមិនល្អមួយចំនួនពាក់ព័ន្ធ​នឹង ផលិតផលម្សៅទឹកដោះគោ នូទ្រីលេត (Nutrilatt) នៅតាមបណ្តាញសង្គម អំពីទារកដែលបៅទឹកដោះគោ នូទ្រីលេត ធ្វើឲ្យកើតជំងឺស្លេកស្លាំង។ ជាមួយនឹងព័ត៌មានទាំងនេះ បានធ្វើឲ្យ​ឪពុក​ម្តាយ​ ក៏ដូច​ជា​អាណាព្យាបាល របស់ទារក និងកុមារដែល​កំពុង​ប្រើ​ម្សៅ​ទឹកដោះ នូទ្រី​លេត មាន​ការ​ព្រួយបារម្ភ យ៉ាងខ្លាំង ហើយ​ខ្លះ​បាន​ផ្លាស់​ទៅ​ប្រើប្រាស់​ម្សៅ​ទឹក​ដោះ​គោ​ម៉ាក​ផ្សេង។

ក្រុមហ៊ុន Nutrilatt Cambodia ធ្លាប់បានចេញ​លិខិត​បដិសេដជាច្រើន​ដង​រួច​មកហើយ អំពី​ព័ត៌មាន​ទាំងនោះ។ ទោះបីជា​យ៉ាង​ណា កាលពី​ល្ងាច​ថ្ងៃ ព្រហស្បត្តិ៍ ទី២១ នេះ  ក្រុមហ៊ុនបាន​បង្ហាញ​ពី​លទ្ធផល​ពិសោធន៍ ដែល​បាន​មក​ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង ពីមន្ទីពិសោធន៌ INDELAB ប្រទេសម៉ាឡេសុី បន្ទាប់ពីធ្វើការពិសោធន៍អស់រយៈពេល ២សប្តាហ៍កន្លងមក។ ជាលទ្ធផលដែលទទួលបានគឺ នៅក្នុងសមាសធាតុផ្សំរបស់ម្សៅទឹកដោះគោ នូទ្រីម៉ាម និង នូទ្រីលេត គឺគ្មានបាក់តេរីអវិជ្ជមានណាមួយដែលបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់នោះឡើយ។

ជាមួយ​គ្នា​នេះ​ហើយ ក្រុមហ៊ុនបាន​​អំពាវនាវដល់អតិថិជន ក៏ដូចជាសាធារណៈជនទាំងអស់ មានទំនុកចិត្តបន្តការប្រើប្រាស់ ហើយ​ក្រុមហ៊ុននឹងរៀបចំធ្វើសន្និសិទ្ធកាសែតប្រកាសជាសាធារណៈនាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ពេលវេលានោះឡើយ។

ខាងក្រោម​នេះ ជាលទ្ធផលទទួលបានពីមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង មន្ទីពិសោធន៌ INDELAB ៖