BREAKING NEWS
Search

ក្រុមហ៊ុន Tesla របស់លោក Elon Musk នឹង​កសាង​រោងចក្រ​ធុងអាគុយ​ ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​នៅ​ប្រទេស​អូស្ត្រាលី​ ​ ​

ក្រុមហ៊ុន Tesla របស់លោក Elon Musk នឹង​កសាង​នូវ​អ្វីដែល​សហគ្រិន​មានគំនិត​ខុសគេ​នេះ​អះអាងថា គឺជា​ធុងអាគុយ​ផលិត​ដោយសារ​ធាតុគីមី Liphium Ion ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​នៅក្នុង​រយៈពេល ​១០០​ថ្ងៃ ដែលជា​ប្រការ​ល្អ​តាម​ការសន្យា​របស់ Twitter ដើម្បី​ធ្វើ​ឲ្យ​ធូរស្បើយ​ទុក្ខសោក​ថាមពល​របស់​ប្រទេស​អូស្ត្រាលី​នៅ​រដ្ឋ South Australia​។​

​មហាសេដ្ឋី Musk បានប្រកាស​នូវ​ការផ្តល់​មួយ ​ដើម្បី​ជួយ​កសិដ្ឋាន​ធុងអាគុយ​មួយ​នៅក្នុង​ខែមិថុនា បន្ទាប់ពី​រដ្ឋ South Austalia ត្រូវបាន​ប៉ះពាល់​ការ​ដាច់​ភ្លើង​ទាំងស្រុង​ នៅពេលដែល​បង្គោល​ភ្លើង​បញ្ជូន​ថាមពល​បាន​ទទួលរង​ការ​ខូ​ច​ខាត​ ដោយ​ព្យុះ​មិន​ធ្លាប់មាន​ពីមុន​នៅក្នុង​ឆ្នាំ​២០១៦​នោះមក​។ លោក Musk បាន​និយាយប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​នៅ​ទីក្រុង Adelaide ថា ប្រព័ន្ធ​នេះ​នឹងមាន​កម្លាំង ​៣​ដង​ធំ​ជាង​ប្រព័ន្ធ​ណាមួយ​ផ្សេងទៀត​នៅលើ​ផែនដី​នេះ​។​

​ក្រុមហ៊ុន Tesla បាន​សាងសង់​រោងចក្រ​ធុងអាគុយ​ដ៏​ធំ​បំផុត​នៅពេល​បច្ចុប្បន្ននេះ​នៅលើ​ពិភពលោក ដែល​នឹងមាន​ការផ្សព្វផ្សាយ​តាម​អន​ឡាញ​នៅ​រដ្ឋ​កាលីហ្វ័រ​នី​ញ៉ានៅក្នុង​ខែធ្នូ​។ លោក Musk បាន​និយាយ​ដូច្នេះ​។ លោក​បាន​បន្ថែមថា រោងចក្រ​ធុងអាគុយ​នៅ​រដ្ឋ South Australia នេះ​នឹងមាន​កម្លាំង​១០០​ មេ​ហ្គា​វ៉ាត់​ដែល​គ្រប់គ្រង​ក្នុងការ​ផ្តល់​ថាមពល​ដល់​លំនៅដ្ឋាន​ចំនួន​ ៣០.០០០​ខ្នង​។ លោក Musk បាន​បន្តទៀតថា នេះ​មិនមែនជា​ការព្យាយាម​តិច​តួច​នោះទេ នៅក្នុង​ការងារ​នេះ ខ្ញុំ​ពិតជា​មានការ​ចាប់អារម្មណ៍​ខ្លាំងណាស់​ជាមួយ​បំណង​របស់​រដ្ឋ South Australia ដើម្បី​ធ្វើ​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ​ដែលមាន​កម្រិត​ទៅ​ហួស​អ្វីមួយ​ផ្សេងទៀត​នៅលើ​ពិភពលោក​នេះ​។ លោក Musk បាន​បញ្ជាក់ថា នេះ​គឺមាន​ការប្តេជ្ញាចិត្ត និង​ការខិតខំ​ខ្លាំងណាស់ ខ្ញុំ​ពិតជា​បាន​ឃើញថា​នេះ​គឺជា​អ្វីមួយ​ដែល​ពិ​ភព​លោក​នឹង​ពិនិត្យមើល​ដើម្បី​យក​ធ្វើជា​គំរូ​។​

​ធុងអាគុយ​នេះ​នឹង​ត្រូវបាន​សាងសង់​នៅ Jamestown ស្ថិតនៅ​ចម្ងាយ​ ២៣០​គីឡូម៉ែត្រ​នៅ​ខាងជើង​ទីក្រុង Adelaide និង​ត្រូវបាន​ធ្វើជា​គូ​គ្នា​ជាមួយ​កសិដ្ឋាន​ដាក់​កង្ហារវិល​ផលិត​អគ្គិសនី​ដែល​ប្រតិបត្តិការ​ដោយ Neon ជា​ក្រុមហ៊ុន​ថាមពល​កកើត​ឡើងវិញ​របស់​បារាំង​។ លោក Jay Weatherill នាយករដ្ឋមន្ត្រី​របស់​រដ្ឋ South Australia បាន​និយាយ​ឲ្យ​ដូច្នេះ​។ ពួក​អ្នកជំនាញ​បាន​និយាយថា ធុងអាគុយ​នេះ​អាចជួយ​កែប្រែ​ទេសភាព​ថាមពល​កកើត​ឡើងវិញ ដោយ​ការដោះស្រាយ​ប្រភព​ធម្មជាតិ​ដែល​មិន​ទៀងទាត់​ដូចជា​ខ្យល់ និង​ព្រះអាទិត្យ​ដោយ​រៀបចំ​ពួកគេ​ជា​គូ​ជាមួយ​ប្រព័ន្ធ​ស្តុក​អគ្គិសនី​ដ៏​ធំ​មួយ​នោះ​។​



​លោក Areil Hiebman នៃ​វិទ្យាស្ថាន​ថាមពល​របស់​សកលវិទ្យា​ល័យ Monash University បាន និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ការផ្លាស់ប្តូរ គឺជា​ការ​ប្រឈម​ដ៏​សំខាន់​មួយ​នៅក្នុង​ការបញ្ចូល​នូវ​ថាមពល​កកើត​ឡើងវិញ​ក្នុង​ចំនួន​ដ៏​ច្រើន​ទៅក្នុង​ប្រព័ន្ធ​ថាមពល​នៅពេលដែល​យើង​ព្យាយាម​ឆ្ពោះទៅមុខ ដើម្បី​ទទួលបាន​ថាមពល​កកើត​ឡើងវិញ​ចំនួន​ ១០០​ភាគរយ​នោះ​។​

​លោក Liebman បាន​បន្តថា ដូច្នេះ​យើង​ត្រូវ​វ​ការធ្វើ​ឲ្យ​មាន​តុល្យភាព​នូវ​យន្តការ​មួយ​ដែល​ជួយ​យក​ការផលិត​លើស​តម្រូវការ​មួយចំនួន​នៅពេលដែល​បញ្ហា​ទាំងនេះ​ត្រូវបាន​ផលិត​យ៉ាងច្រើន​នោះ និង​បន្ទាប់មក​បែងចែក​ទៅក្នុង​ប្រព័ន្ធ​នៅពេលដែល​វា​ត្រូវការ និង​ពុំមាន​ការផលិត​ច្រើនពេក​នោះ​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684