BREAKING NEWS
Search

ក្រុមហ៊ុន Tesla សម្លឹងមើល​ការផលិត​រថយន្ត​នៅ​ប្រទេស​ចិន​ ​​

ក្រុមហ៊ុន Tesla បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២២ ខែមិថុនា​ថា ខ្លួន​បាននឹងកំពុង​តែពិចារណា​អំពី​លទ្ធភាព​នៃ​ការផលិត​រថយន្ត​នៅ​ប្រទេស​ចិន ​នៅពេលដែល​ខ្លួន​បង្កើន​ការពង្រីក​ខ្សែ​រថយន្ត​ផ្តល់​ថាមពល​ដោយ​អគ្គិសនី​នោះ​។ ក្រុមហ៊ុន​នៅ​រដ្ឋ​កាលីហ្វ័រ​នី​ញា​ដែល​បង្កើតឡើង​ដោយ​សហគ្រិន Elon Musk បាន​និយាយ​នៅក្នុង​អ៊ី​មែ​ល​មួយ​ថា ខ្លួន​ស្ថិតនៅក្នុង​ការពិភាក្សា​ជាមួយ​អាជ្ញាធរ​ក្រុង​សៀង​ហៃ ដើម្បី​រុករក​លទ្ធភាព​នៃ​ការបង្កើត​រោងចក្រ​ផលិត​មួយ​នៅក្នុង​តំបន់​ដើម្បី​បម្រើ​ទីផ្សារ​នៅ​ប្រទេស​ចិន​។​ ​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា Tesla ក្រុមហ៊ុន នឹងធ្វើ​ការសម្រេចចិត្ត​មួយ​ស្តីអំពី​ការផលិត​នៅ​ប្រទេស​ចិន នៅ​ដំណាច់​នៃ​ឆ្នាំនេះ​។ សេចក្តីថ្លែងការណ៍​បាន​បន្តថា ក្រុមហ៊ុន Tesla មានការ​សន្យា​ដ៏ ជ្រាលជ្រៅ​ចំពោះ​ទីផ្សារ​ចិន ហើយ​យើង​បន្តធ្វើ​ការវាយតម្លៃ​កន្លែង​ផលិត​ដ៏​មាន​សក្តានុពល​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​បម្រើ​ទីផ្សារ​ក្នុងស្រុក​។ Tesla បាន​បន្តថា នៅពេលដែល​យើង​សង្ឃឹម​ភាគច្រើន​នូវ​ការផលិត​របស់​យើង​ដើម្បី​ស្ថិតនៅ​អា​មេ​រិ​ក​នោះ យើង​ពិតជា​ត្រូវការ​ដើម្បី​បង្កើត​រោងចក្រ​ក្នុងស្រុក​ដើម្បី​ធានា​អំពី​លទ្ធភាព​មាន​ទីផ្សារ​ដើម្បី​បម្រើ​អតិថិជន​។​


​ភាគហ៊ុន​របស់ Tesla បាន​កញ្ជ្រោល​ឡើង​នៅក្នុង​រយៈពេល​ប៉ុ​ន្មា​ន​ឆ្នាំ​មកនេះ​ទៅលើ​ក្តី​សង្ឃឹមថា អ្នក​ផលិត​នឹង​ដឹកនាំ​រលក​ថ្មី​មួយ​នៃ​រថយន្ត​អគ្គិសនី​។ មូលធន​កម្ម​ទីផ្សារ​របស់ Tesla បាន​ឡើងដល់​៦០​ពាន់​លាន​ដុល្លារ​អាមេ​រិ​ក​នាំមុខ​ក្រុមហ៊ុន General Motors និង Ford ដែល​ផលិត​រថយន្ត​បាន​ច្រើន​ឆ្ងាយ​ណាស់​។ កាលពី​ឆ្នាំកន្លងមក Tesla បាន​លក់​រថយន្ត​បាន​ចំនួន​ ៨៤.០០០​គ្រឿង​បង្កើតបាន​ប្រាក់ចំណូល​បាន​ចំនួន ​៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ភាគច្រើន​នៃ​រថយន្ត​របស់ខ្លួន​មាន​ស្លាក​តម្លៃ​យ៉ាង​ថ្លៃ​រហូតដល់​ជាង​៧០.០០០​ដុល្លារ​អា​មេ​រិ​ក​។​

​ក្រុមហ៊ុន​បាន​ស្ថិតនៅ​លើផ្លូវ​ដើម្បី​ចាប់ផ្តើម​ការផលិត​នៅក្នុង​ខែកក្កដា​នូវ Model 3 ដែល​សំដៅ​បម្រើ​នៅ​ទីផ្សារ​កណ្តាល​ដែល​ធ្វើ​ឲ្យ​រថយន្ត​អគ្គិសនី​អាច​ចូល​ទី​ដល់​អតិថិជន​ដ៏​ទូលំទូលាយ​នោះ​។ កាល ពី​ឆ្នាំកន្លងមក លោក Musk បានប្រកាសថា ក្រុមហ៊ុន Tesla មាន​ផែនការ​ដើម្បី​កសាង​រថយន្ត​ដឹកទំនិញ​ឥត​ដំបូល​ក្រោយ​ថ្មី​មួយគ្រឿង​រថយន្តក្រុង​មួយគ្រឿង និង​ចាប់ផ្តើម​ប្រព័ន្ធ​បែងចែក​រថយន្ត​បើក​ដោយ​ខ្លួនឯង​។​

​គម្រោង​នេះ គឺជា​ផ្នែក​មួយ​នៃ​អ្វីដែល​សហគ្រិន​ជា​សេដ្ឋី​រូបនេះ​បាន​ហៅថា ជា​ផែនការមេ​សម្ងាត់​ទី​២​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អា​មេ​រិ​ក​នេះ​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684